You are currently viewing ដំណឹង​ល្អ​របស់​ពិភពលោក!! លទ្ធផល​សាកល្បង​ចុងក្រោយ “វ៉ាក់សាំង​កូ​វីដ” Pfizer ប្រសិទ្ធ​ភាពកើនឡើង ៩៥%…រំពឹង​ចាប់ផ្ដើម​ផ្ទេរ-ប្រគល់​បាន មុន​ថ្ងៃ​គ្រី​ស្ត​ស្មាស់…

ដំណឹង​ល្អ​របស់​ពិភពលោក!! លទ្ធផល​សាកល្បង​ចុងក្រោយ “វ៉ាក់សាំង​កូ​វីដ” Pfizer ប្រសិទ្ធ​ភាពកើនឡើង ៩៥%…រំពឹង​ចាប់ផ្ដើម​ផ្ទេរ-ប្រគល់​បាន មុន​ថ្ងៃ​គ្រី​ស្ត​ស្មាស់…

ដំណឹងល្អរបស់ពិភពលោក!! លទ្ធផលសាកល្បងចុងក្រោយ “វ៉ាក់សាំងកូវីដ” Pfizer ប្រសិទ្ធភាពកើនឡើង ៩៥%...រំពឹងចាប់ផ្ដើមផ្ទេរ-ប្រគល់បាន មុនថ្ងៃគ្រីស្តស្មាស់

បរទេស៖ Pfizer Ink និង BioNtech អាច​បានទទួល​ការអនុម័ត ពី​អាជ្ញាធរ​សហរដ្ឋអាមេរិក និង​អឺរ៉ុប សម្រាប់​ការប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ របស់​ពួកគេ ក្នុងករណី​អាសន្ន ក្នុង​ខែ​ខាងមុខនេះ ក្រោយពី​លទ្ធផល​ការសាកល្បង​ដំណាក់កាល​ចុងក្រោយ រកឃើញថា វា​មាន​អត្រា​ទទួលបាន​ជោគជ័យ​ដល់​ទៅ ៩៥% និង​មិន​បង្ក​ផលប៉ះពាល់​បន្ទាប់បន្សំ​ឡើយ។ នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ទាំង២ កាលពី​ថ្ងៃ​ពុធ(ទី១៨ វិច្ឆិកា) ហើយ​គេ​រំពឹងថា ប្រហែលជា​អាច​នឹង​ផ្ទេរ-ប្រគល់​បាន មុន​ថ្ងៃ​គ្រី​ស្ត​ស្មាស់​ទៀតផង។

លទ្ធផល​ការសាកល្បង បាន​រកឃើញថា វ៉ាក់សាំង​នោះ មាន​ប្រសិទ្ធភាព​យ៉ាង​ប្រក្រតី (មិន​ប្រែប្រួល) នៅក្នុង​មនុស្ស​គ្រប់​អាយុ និង​ជាតិ​សាសន៍ ជា​សញ្ញា​នៃ​ក្ដីសង្ឃឹម សម្រាប់​ការព្យាយាម​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​មេរោគ​កំណាច ដែល​ហុច​ផលប៉ះពាល់​ដល់​មនុស្សម្នា​ខុសប្លែក​ពីគ្នា ដោយ​វា​បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំងជាងគេ ជាមួយ​មនុស្ស​ចាស់ជរា និង​ក្រុមមនុស្ស​មួយចំនួន ក្នុងនោះ​រួមទាំង​មនុស្ស​ស្បែក​ខ្មៅ​ផងដែរ។

លោក អ៊ូ​គូ សា​អ៊ី​ន នាយក​ប្រតិបត្តិ​របស់ បៃ​អូ អ៊ែន ថេ​ក ក្រុមហ៊ុន​សញ្ជាតិ​អាល្លឺម៉ង់ បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ថា ការិយាល័យ​អាហារ និង​ថ្នាំ នៃ​សហរដ្ឋអាមេរិក អាច​អនុម័ត​ឱ្យប្រើ ក្នុងករណី​អាសន្ន ក្នុងអំឡុង​ពាក់កណ្ដាល​ខែធ្នូ​ខាងមុខ ចំណែកឯ​នៅ​សហភាព​អឺរ៉ុប​វិញ ប្រហែលជា​បានទទួល​ការអនុម័ត បែប​មាន​លក្ខខណ្ឌ ក្នុងអំឡុង​ពាក់កណ្ដាល​ក្រោយ នៃ​ខែធ្នូ។

លោក​ថ្លែងថា “បើ​វា​ដំណើរការ​ទៅ​យ៉ាង​ល្អ​នោះ ខ្ញុំ​សន្និដ្ឋានថា យើង​នឹង​បានទទួល​ការអនុម័ត ក្នុង​ពាក់កណ្ដាល​ក្រោយ នៃ​ខែធ្នូ និង​ចាប់ផ្ដើម​ផ្ទេរ-ប្រគល់ បាន​មុន​គ្រី​ស្ត​ស្មាស់ តែ​វា​នឹង​កើតឡើង​បាន ក៏​នៅពេលដែល​អ្វី​គ្រប់យ៉ាង ដំណើរការ​ទៅក្នុង​មុម​វិជ្ជមាន​ដែរ”

អត្រា​ភាពជោគជ័យ​របស់​វ៉ាក់សាំង ដែល​អភិវឌ្ឍ​ដោយ ហ្វ៉ៃ​ហ្ស៊ើ​រ អ៊ី​ងក៍ អ្នក​ផលិត​ឱសថ សញ្ជាតិ​អាមេរិក ជាមួយ បៃ​អូ អ៊ែន ថេ​ក​នេះ ខ្ពស់ជាង​អ្វីដែល​គណៈ​អ្នកគ្រប់គ្រង​របៀបរបប​ច្បាប់ បាន​កំណត់ទុក​ច្រើនណាស់ ហើយ​ពួក​អ្នកជំនាញការ បាន​ប្រាប់ថា វា​គឺ​ភាពជោគជ័យ​គ្រា​សំខាន់​មួយ ក្នុងការ​ព្យាយាម​ប្រញឹក​ដៃ ដើម្បី​បញ្ឈប់​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ។

ការសិក្សា​ស្រាវជ្រាវ របស់​ហ្វ៉ៃ​ហ្ស៊ើ​រ ពាក់ព័ន្ធ​នឹង​ក្រុម​អ្នកស្ម័គ្រចិត្ត ច្រើនជាង ៤៣ ០០០នាក់ ហើយ​នៅក្នុង​ការសាកល្បង​ដំណាក់កាល​ចុងក្រោយ គឺជា​ការសរុប ក្រោយ​រកឃើញថា មាន​អ្នកស្ម័គ្រចិត្ត​ឆ្លង​មេរោគ​កូ​វីដ-១៩ ទាំងអស់​តែ ១៧០នាក់​ប៉ុណ្ណោះ តែ​ក្នុងនោះ មាន ១៦២នាក់ បានទទួល​ថ្នាំ​បន្លំ នោះ​មានន័យថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដល់ ៩៥% ។ ទាំងអស់នេះ ក្នុង​បណ្ដា​អ្នកស្ម័គ្រចិត្ត ១០នាក់ ដែលមាន​អាការ​កូ​វីដ-១៩ យ៉ាងធ្ងន់ធ្ងរ មានតែ ១នាក់​គត់ ដែល​ទទួលបាន​វ៉ាក់សាំង​ពិតប្រាកដ។

“វា​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ វា​ប្រើ​ពេលវេលា​មិន​ដល់ ១ឆ្នាំ​ផង រាប់​ចាប់ពី​ការ​រៀង​លំដាប់​គ្រឹះ​សារធាតុ​ពូជ​របស់​មេរោគ​វីរុស រហូតដល់​ការសាកល្បង​ខាង​គ្លីនិក(ការព្យាបាល)ខ្នាត​ធំ​របស់​វ៉ាក់សាំង ខ្លាំង​ជាង​ហ្នឹង​ទៅទៀត​នោះ វា​ថែមទាំង​ស្ថិតនៅលើ​មូលដ្ឋាន​តិច​និក​ថ្មី​ទាំងអស់​ទៀតផង” លោក អេ​ន​រី​កូ ប៊ុ​ស​ស៊ី អ្នក​ជីវវិទ្យា មកពី​មហាវិទ្យាល័យ ថេ​ម​ភើ​ល ក្នុង​រដ្ឋ​ហ្វ៊ី​ឡា​ដែល​ហ្វៀ បាន​ថ្លែង​បែបនេះ និង​បន្ថែមថា “ថ្ងៃនេះ ជា​ថ្ងៃ​ដ៏​វិសេស​បំផុត” ។

លោក​សា​អ៊ី​ន របស់​ក្រុមហ៊ុន បៃ​អូ អ៊ែន ថេ​ក បាន​ប្រាប់ថា លោក​នឹងដាក់​ពាក្យសុំ​ការអនុម័ត​ប្រើប្រាស់​ក្នុងករណី​អាសន្ន នៅក្នុង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​សុក្រ(ទី២០ វិច្ឆិកា) ខណៈដែល​ប្រភពព័ត៌មាន​ជិតស្និទ្ធ​នឹង​ស្ថានការណ៍​នេះ បាន​បង្ហើប​ថា គណៈកម្មការ​ទីប្រឹក្សា​របស់​ការិយាល័យ​អាហារ និង​ថ្នាំ នៃ​សហរដ្ឋអាមេរិក មាន​ផែនការ​ជួបប្រជុំគ្នា នៅ​ថ្ងៃទី៨-១០ ខែធ្នូ ដើម្បី​ពិភាក្សាគ្នា​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​នេះ តែ​ថ្ងៃ និង​ពេលវេលា​នេះ អាច​ផ្លាស់ប្ដូរ​បាន។

លទ្ធផល​វិភាគ​ការសាកល្បង​ដំណាក់កាល​ចុងក្រោយ កើតឡើង​ក្រោយពី​លទ្ធផល​ក្នុង​រយៈ​ដំបូង បានបង្ហាញ​ឱ្យឃើញថា វ៉ាក់សាំង ១នេះ មាន​ប្រសិទ្ធិភាព​ច្រើនជាង ៩០% ហើយ ម៉ូ​ឌើ​ណា អ៊ិ​ងក៍ (ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ១ទៀត​របស់​សហរដ្ឋអាមេរិក​ដែរ)កាលពី​ថ្ងៃ​ចន្ទ (ទី១៦ វិច្ឆិកា) បាន​ថ្លែងថា តាមរយៈ​ទិន្នន័យបឋម វ៉ាក់សាំង​របស់​ពួកគេ មាន​ប្រសិទ្ធ​ផល ៩៤,៥% ។

ក្រុមហ៊ុន ហ្វ៉ៃ​ហ្ស៊ើ​រ រំពឹងថា ខ្លួន​នឹង​អាច​ផលិត​វ៉ាក់សាំង​នេះ បាន​ខ្ពស់បំផុត ៥០លាន​ដូ​ស​ក្នុងឆ្នាំនេះ គ្រប់គ្រាន់​សម្រាប់​ការពារ​ប្រជាជន ២៥លាន​នាក់ និង​បន្ទាប់ពីនោះ នឹង​លើកកម្ពស់​កម្លាំង​ផលិត​ឱ្យបាន ១ ៣០០លាន​ដូ​ស ក្នុង​ឆ្នាំ២០២១ ។

ចំណែក​លោក ម៉ៃ​ក៍ រ៉ៃ​អាន់ អគ្គនាយក​គ្រប់គ្រង ផ្នែក​គ្រោងការ​គ្រាអាសន្ន របស់​អង្គការ​សុខភាព​ពិភពលោក(WHO) បាន​ប្រាប់ថា វា​នឹង​ប្រើ​ពេ​វេលា​យ៉ាងតិច ៤-៦ខែ មុននឹង​កម្រិត​ការចែក​ចាយ​វ៉ាក់សាំង​ក្នុង​រង្វង់​ទូលំទូលាយ អាច​កើតឡើង​បាន​ទូទាំង​ពិភពលោក៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply