You are currently viewing លោក​រដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន៖ គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី២៣ វិច្ឆិកា, ប្រឡង​ឌី​ប្លូ​ម​ថ្ងៃទី៣០ វិច្ឆិកា និង​ប្រឡង​បាក់​ឌុប​ថ្ងៃទី២១ ធ្នូ

លោក​រដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន៖ គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី២៣ វិច្ឆិកា, ប្រឡង​ឌី​ប្លូ​ម​ថ្ងៃទី៣០ វិច្ឆិកា និង​ប្រឡង​បាក់​ឌុប​ថ្ងៃទី២១ ធ្នូ

លោក​រដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន៖ គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី២៣ វិច្ឆិកា, ប្រឡង​ឌី​ប្លូ​ម​ថ្ងៃទី៣០ វិច្ឆិកា និង​ប្រឡង​បាក់​ឌុប​ថ្ងៃទី២១ ធ្នូ

ភ្នំពេញ៖ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំ​នូវ​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី​ការបើក​ដំណើរការ​សាលារៀន ដោយនៅ​ក្នុងនោះ​លោក​រដ្ឋមន្ត្រី​បានប្រកាសថា ចាប់ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន នឹងត្រូវ​បើក​ដំណើរការ​ឡើងវិញ​ទាំងអស់។

ជាមួយគ្នានេះ​ផងដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា ក្រសួង​នៅតែ​រក្សា​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (ឌី​ប្លូ​ម) នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំង ជំ​រុញឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​គោលការណ៍ ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ ក្នុង​បរិបទ​កូ​វីដ-១៩ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល។ ក្នុងករណី​ចាំបាច់ ត្រូវ​ពាក់​ម៉ាស​ការពារ នៅក្នុង​បរិវេណ​របស់​គ្រឹះស្ថានសិក្សា៕

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply