ភ្នំពេញ÷ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា÷
ដោយសារជាប់រវល់ ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់បូកបន្ថែមដោយការធ្វើចត្តាឡីសក័១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោលឬហាត់ប្រាណជាងមួយខែហើយ។
ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសំភាសំភារះថ្មីពិនិត្យឃើញថាកម្លាំងវាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។ អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱយបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។
សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោលតែខ្ញុំបានពិនិត្យសម្រេចនិងចុះហត្តលេខាលើឯកសារនាៗរួចហើយ និងពេលល្ងាចខ្ញុំបន្តការងារដដែល។
មូលហេតុដែលខ្ញុំធ្វើដូចនេះក៍ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីសក័១៤ថ្ងៃតើមានការប្រែប្រួលយ៉ាងណា?។ម្យ៉ាងទៀតទីលានវាយកូនគោល
នៅជាប់និងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។
លាហើយព្រឹត្តិការណ៍៣វិច្ឆកា”៕
#អរគុណសន្តិភាព