
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំនូវសន្និសីទសារព័ត៌មានមួយ ស្ដីពីការបើកដំណើរការសាលារៀន ដោយក្នុងនោះ លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបំភ្លឺពាក់ព័ន្ធនឹងសំណួរ ហេតុអ្វីបានជាប្រទេសកម្ពុជា មានការៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)?
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា « ហេតុអ្វីបានជាប្រទេសកម្ពុជា មានការៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ខណៈដែលបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក មិនមានការប្រឡងនោះ គឺដោយសារតែ យើង (រដ្ឋាភិបាល) មិនចង់ឱ្យមានការរើសអើង ដូច្នេះហើយបានជាក្រសួងផ្ដល់ពេលវេលា៣ខែបន្ថែមទៀត។ បើទោះបីជាកូវីដក្ដី ក៏យើងចង់ឱ្យសិស្សរៀនចប់ប្រកបដោយគុណភាព..»៕
#អរគុណសន្តិភាព