You are currently viewing នៅថ្ងៃចូលកាន់តំណែង លោក ចូ បៃដិន​ នឹងសុំឱ្យពលរដ្ឋអាមេរិកាំងទាំងអស់ ធ្វើរឿងមួយ…

នៅថ្ងៃចូលកាន់តំណែង លោក ចូ បៃដិន​ នឹងសុំឱ្យពលរដ្ឋអាមេរិកាំងទាំងអស់ ធ្វើរឿងមួយ…

អាមេរិក៖ មកដល់​សប្តាហ៍​នេះ មាន​ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​ជា ១៤លាន​នាក់​ហើយ ដែល​បាន​ឆ្លង​មេរោគ​វីរុស​កូ​វីដ-១៩ និង​ប្រមាណ​ជា ២៧៥ ០០០នាក់​បាន​ស្លាប់បាត់​បង់ជីវិត ខណៈដែល​ស្ថានភាព​នៃ​ជំងឺឆ្លង​រាតត្បាត​ដ៏​ធំ​នេះ ហាក់​មិនទាន់​ថមថយ​ចុះ​នៅឡើយ។

ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន របស់​ទីភ្នាក់ងារ​ព័ត៌មាន CNN អនាគត​ប្រ​ធានា​ធិ​ប​តិ​អាណត្តិ​ថ្មី លោក Joe Biden បាន​និយាយថា លោក​នឹងធ្វើ​រឿង​មួយ នៅក្នុង​ថ្ងៃ​ប្រកាស​ចូលកាន់​តំណែងរបស់លោក ដើម្បីឱ្យ​ចំនួន​នៃ​ការឆ្លង​ជំងឺ​មួយ​នេះ អាច​ធ្លាក់ចុះ​មកវិញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​មុន។

ក្នុង​បទ​សម្ភាស ជាមួយ​អ្នកយកព័ត៌មាន Jake Tapper របស់ CNN លោក Biden បាន​មានប្រសាសន៍ថា៖ “នៅ​ថ្ងៃទី១ ដែល​ខ្ញុំ​ចូលកាន់​តំណែង ជា​ប្រធានាធិបតី ខ្ញុំ​នឹង​អំពាវនាវ​ជា​សាធារណៈ ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់ នាំគ្នា​ពាក់​ម៉ាស់​អនាម័យ​ការពារ ឱ្យ​ខ្ជាប់ខ្ជួន រយៈពេល 100 ថ្ងៃ​ពេញ»។

លោក​បាន​បន្តទៀតថា ប្រសិនបើ​យើង​អាចធ្វើ​វា​បាន​នោះ ចំនួន​នៃ​ការឆ្លង​កូ​វីដ-១៩ នឹង​ធ្លាក់ចុះ​ខ្លាំង​ជាមិនខាន ហើយ​ក្នុងពេល​ជាមួយគ្នា​នោះដែរ វ៉ាក់សាំង​ក៏​អាច​ចាប់ផ្តើម​ដំណើរការ​ចែកចាយ​បាន​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply