ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសថា ដោយសារបុគ្គលិកនៅធនាគារចិនម្នាក់មានវិជ្ជមានកូវីដ-១៩ ហើយបានប្រើប្រាស់ជណ្តើរយន្តរួមគ្នានៅអគារកាណាឌីយ៉ា ដូច្នេះត្រូវបិទអគារកាណាឌីយ៉ាទាំងមូលបន្តទៀត រយៈពេល១៤ថ្ងៃ។
ការបិទនេះ គិតចាប់ពីថ្ងៃទី០៣-១៧ ខែធ្នូ ឆ្នាំ២០២០ ហើយបុគ្គលិកទាំងអស់នឹងត្រូវធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣នៅថ្ងៃទី១៧ ខែធ្នូ។

#អរគុណសន្តិភាព