ភ្នំពេញ៖ មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០២នាក់ ជាករណីនាំចូលពីបរទេស (មកពីហ្សកដានី និង ម៉ាលី) មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ទេ។ នៅព្រឹកនេះ ក៏មិនមានករណីជាសះស្បើយបន្ថែមដែរ។
គិតត្រឹមព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ អ្នកឆ្លងសរុបកើនដល់ ចំនួន៣៥៩ នាក់ អ្នកឆ្លងក្នុងសហគមន៍ចំនួន៤០ នាក់ អ្នកជាសះស្បើយចំនួន៣០៧ នាក់ កំពុងសម្រាកព្យាបាលចំនួន ៥២ នាក់។


#អរគុណសន្តិភាព