ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម គិតមកទល់ថ្ងៃទី១៤ ខែធ្នូនេះ អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់បានចំនួន ៤៨ ក្នុងនោះមានក្រុមហ៊ុន ម្ចាស់ចម្ការ និងសហគមន៍កសិកម្មដែលមានផ្ទៃដីដាំដុះដំណាំស្វាយសរុបចំនួន ២៨ ៣៤៥ ហ.ត ដើម្បីធ្វើការវាយ តម្លៃលើលក្ខណសម្បត្តិគ្រប់បែបយ៉ាង។

ក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានកសិកម្មបានបញ្ចប់ដំណើរការពិនិត្យ និងវាយតម្លៃលើលក្ខណសម្បត្តិរបស់កសិដ្ឋាន ដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខ ខណ្ឌតម្រូវភូតគាមអនាម័យចំនួន០៥ និងទីតាំងវេចខ្ចប់ចំនួន០។ អគ្គនាយកដ្ឋានកសិកម្ម នឹងបន្តរៀបចំសិក្ខា សាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេក ទេសដល់បណ្ដាក្រុមហ៊ុន ម្ចាស់ចម្ការ កសិដ្ឋាន សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ ដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ ហើយក៏នឹងអញ្ជើញតំណាងក្រុមហ៊ុននាំចេញស្វាយ សហគមន៍កសិកម្ម ម្ចាស់ចម្ការ និងមន្ត្រីជំនាញមកពីមន្ទីរកសិកមម្មខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កំពង់ធំ បាត់ដំបង និងស្ទឹង ត្រែងឲ្យចូលរួមផងដែរ។ មួយវិញទៀត អគ្គនាយកដ្ឋានបាននិងកំពុងចុះវាយតម្លៃលើហេដ្ឋារចនា សម្ព័ន្ធការធ្វើប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment, HWT) និងចំហាយ ទឹកក្តៅ (Vapor Heat Treatment, VHT)។

យោងលើលក្ខខណ្ឌបច្ចេក ទេសមានក្រុមហ៊ុនចំនួន ០៣ ត្រូវបានធ្វើការវាយតម្លៃលើ HWT និង ០១ លើ VHT រួមមាន៖
១- ក្រុមហ៊ុន បឹងកេត ហ្វ្រេស ហ្រ៊ូត ឯ.ក ក្រុមហ៊ុន Long Wo Agriculture(Cambodia) Co., Ltd ក្រុមហ៊ុនទាំងពីរមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ និងក្រុមហ៊ុន អាល់ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី មានទីតាំងក្នុងផ្សារហ៊ុនទី ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង ៣ កំពុងតម្លើងម៉ាស៊ីន HWT គ្រោងនឹងបញ្ចប់នៅដំណាច់ខែធ្នូនេះ។
២- ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន ឯ.ក មានទីតាំងនៅស្រុកកំពង់ សីលា ខេត្តព្រះសីហនុ កំពុងតម្លើងម៉ាស៊ីន VHT គ្រោងនឹងបញ្ចប់នៅដំណាច់ខែធ្នូនេះ៕


#អរគុណសន្តិភាព