ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន ២នាក់ ថែមទៀត បានជាសះស្បើយ។
ក្នុងចំណោមអ្នកជាសះស្បើយ ២នាក់នោះ មានម្នាក់បម្រើការងារនៅក្នុងក្រសួងមហាផ្ទៃ ដែលបានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ៕