You are currently viewing អភិបាលខេត្ត​បន្ទាយមានជ័យ ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ឲ្យ​ពង្រឹង​បង្កើន​ការយកចិត្តទុកដាក់ ក្នុងការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ចេញចូល​ឆ្លងដែន

អភិបាលខេត្ត​បន្ទាយមានជ័យ ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ឲ្យ​ពង្រឹង​បង្កើន​ការយកចិត្តទុកដាក់ ក្នុងការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ចេញចូល​ឆ្លងដែន

បន្ទាយមានជ័យ៖   ភិ​បាល​ខេត្តបន្ទាយមានជ័យ​ឯកឧត្តម អ៊ុ រាត្រី បាន​ជំរុញ​ដល់​អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​ពង្រឹង​បង្កើន​ការយក ចិត្ត​ទុកដាក់ ថែមទៀត​ក្នុងការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ចេញចូល​ឆ្លងដែន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ កូ​វីដ១៩ ខណៈដែល​ជំងឺ​ដ៏​កាច​សាហាវ​នេះ​កំពុងតែ​ផ្ទុះឡើង​យ៉ាងខ្លាំង​ក្នុង​សហគមន៍ ក្នុង​ខេត្ត​មួយចំនួន​របស់​ប្រទេស​ថៃ​នោះ។

ការជំរុញ​បែបនេះ​ក្នុងឱកាស​ឯកឧត្តម អ៊ុ រាត្រី ក្នុងនាម​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​រួម​នឹង​ក្រុមការងារ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទូទៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​នៅ​ច្រក​អូរ​បី​ជាន់​កាលពី​ព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ​ដើម្បី ដាក់​វិធាន​ការបន្ថែម​ពង្រឹង​ការគ្រប់គ្រង​បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់​ចេញចូល​មកពី​ប្រទេស​ថៃ​ឱ្យបាន​ហ្មត់ចត់​តឹងរឹង​ឆ្លើយតប​អនុវត្តន៍​បន្ទាន់​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​វិធានការ​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ចូលក្នុង​សហគមន​ឯកឧត្តម​បាន​ឱ្ប្រ​មុខ​រាជ​រដ្ឋា​ភិ​ួ​យ​គ្នា​នោះ​ចំពោះ​បងប្អូន​ពលរដ្ឋ​ត្រឡប់​ម​ក្រឡ​ពី​ប្រទេស​ទេស​ថៃ​ក្នុងនាម​គណៈកម្មការ​កា​រ​ប្រយុទ្ធ​ជំងឺ​កូ​វីដ១៩ខេ​ដែលមាន​ក្រុមការងារ​នៅ​ា​រ​ប្រចាំការ​តាម​ច្រ​ក្រក​ព្រំ​និង​ទីតាំង​ច​ត្តា​ឡី​ស័ក​បានរៀបចំ​រួចជាស្រេច​ស្រេច ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល១៤ថ្ងៃ​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល។

ឯកឧត្តម អ៊ុ រាត្រី បាន​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានដាក់​បទបញ្ជា​ទៅ​អាជ្ញាធរខេត្ត​ដែល​នៅជាប់​ព្រំដែន​កម្ពុជា-ថៃ ចំនួន៧ រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧ​ត្ត​រ​មានជ័យ ពោធិ៍សាត់ និង​ខេត្តកោះកុង ឱ្យ​រឹតបន្តឹង និង ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ខ្មែរ​ដែល ត្រឡប់មក ប្រទេស​ថៃ​រយៈពេល១៤ថ្ងៃ​ពេញ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ១៩ចូលក្នុង​សហគមន៍ ហើយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ត្រូវធ្វើឡើង​នៅ​ព្រំដែន​តែម្ដង៕

#អរគុណសន្តិភាព

Leave a Reply