You are currently viewing កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​ការកំណត់ និង កែសម្រួល​ព្រំប្រទល់​រដ្ឋបាលខេត្ត​ចំនួន៤ គឺ​ខេត្តកំពង់ស្ពឺ ខេត្ត​កែប ខេត្តកំពត និង​ខេត្តតាកែវ

កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​ការកំណត់ និង កែសម្រួល​ព្រំប្រទល់​រដ្ឋបាលខេត្ត​ចំនួន៤ គឺ​ខេត្តកំពង់ស្ពឺ ខេត្ត​កែប ខេត្តកំពត និង​ខេត្តតាកែវ

កំពង់ស្ពឺ ៖  នៅ​ព្រឹក​ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១  ឯកឧត្តម វ៉ី សំណាង  អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អ​ញ្ជេ​ី​ញ​ចូលរួម  ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​ការកំណត់ និង កែសម្រួល​ព្រំប្រទល់​រដ្ឋបាលខេត្ត​ចំនួន៤ គឺ​ខេត្តកំពង់ស្ពឺ ខេត្ត​កែប ខេត្តកំពត និង​ខេត្តតាកែវ ដែល​រៀបចំ​ធ្វើឡើង​នៅ​សាលា​ប្រជុំ​ខេត្តកំពត ។

ក្នុង​កិច្ចប្រជុំ​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាល​ខេត្តកំពត ឯកឧត្តម​អភិបាលខេត្ត​កែប និង​ឯកឧត្តម​អភិបាល​ខេត្តតាកែវ និង​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ ។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិភាក្សា​ឱ្យបាន​ហ្មត់ចត់​ក្នុងការ​កំណត់​ព្រំប្រទល់​រដ្ឋបាល ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការផ្ដល់​សេវាសាធារណៈ រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​មាន​ប្រសិទ្ធភាព ឆាប់រហ័ស​និង​ងាយស្រួល

#អរគុណសន្តិភាព

Leave a Reply