ភ្នំពេញ៖ ក្នុងឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានសរុបចំនួន ១១១.៧៨៤ គ្រួសារ
របាយការណ៍របស់កាកបាទក្រហមកម្ពុជា ចេញផ្សាយនៅថ្ងៃទី ៦ ខែមករា នេះឱ្យដឹងថា ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ២៧.៣២១គ្រួសារ និងដោយសាខាចំនួន ៨៤.៤៦៣គ្រួសារ)។

ដោយឡែក ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤៧.៤៣៥គ្រួសារ រស់នៅភូមិចំនួន១.១២៤ ឃុំចំនួន៥០៧ ស្រុកចំនួន១៨៥ ក្នុងរាជធានី-ខេត្តទាំង២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៨.១៩៧គ្រួសារ និងដោយសាខាចំនួន ២៩.២៣៨គ្រួសារ)៕
#អរគុណសន្តិភាព