បន្ទាយមានជ័យ៖ ល្ងាចថ្ងៃអង្គារទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះទៅពិនិត្យមើលមណ្ឌលធ្វើចត្តាឡីស័កបងប្អូនខ្មែរយើងដែលត្រឡប់មកពីប្រទេសថៃ នៅវិទ្យាល័យនិមិត្តក្រុងប៉ោយប៉ែត វិទ្យាល័យកូប ស្រុកអូរជ្រៅ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមណ្ឌលអង្គការសនៅពងវ៉ា ក្រុងសិរីសោភ័ណ ដែលបាននឹងកំពុងធ្វើចត្តាឡីស័ក ដោយមានការគ្រប់គ្រងយ៉ាងហ្មតចត់ ពីក្រុមការងារកងកម្លាំងចម្រុះ មានពេទ្យ នគរបាល កងរាជអាវុធហត្ថ យោធា មន្ត្រីរាជការយើងទាំងអស។ មកទល់ថ្ងៃនេះបងប្អូនបាននឹងកំពុងធ្វើចត្តាឡីស័កមានប្រមាណជាង២០០០នាក់ មួយចំនួនត្រូវបានចាក់ចេញពីមណ្ឌលត្រឡប់ទៅផ្ទះសម្បែងវិញក្រោយពិនិត្យយកសំណាកឃើញលទ្ធផលអវិជ្ជមានក្នុងរយៈពេល១៤ថ្ងៃ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្តសូមអំនាវនាវដល់បងប្អូនទាំងអស់បន្តគោរពតាមការណែនាំនិងអំពាវនាវរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ចូលរួមធ្វើចត្តាឡីស័កឲ្យបានគ្រប់គ្នា ជាមួយក្រុមការងារប្រចាំ ដោយហ្មត់ចត់ច្បាស់លាស់ បើត្រឡប់មកពីប្រទេសថៃ ដើម្បីចូលរួមទាំងអស់គ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍យើង។

ជាមួយគ្នានេះ សូមឲ្យក្រុមគ្រូពេទ្យ ក្រុមការងារប្រចាំការសម្របសម្រួល និងគ្រប់គ្រងបងប្អូនគ្រប់ទីតាំងសូមបន្តយកចិត្តទុកដាក់បំពេញបេសកកម្មការងារឲ្យដោយជោគជ័យ ច្បាស់លាស់ហ្មត់ចត់ ទាំងចំនួនបងប្អូនចូលចេញ ការហូបចុក ការពិនិត្យសុខភាពយកសំណាងជាដើម។ល៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
#អរគុណសន្តិភាព