You are currently viewing ឯកឧត្តម​ហ៊ុន ម៉ា​នី​បង្ហាញ​សារ​គោរព​វិញ្ញាណក្ខន្ធ អ្នកស្លាប់​ក្នុង​របប​ប៉ុលពត

ឯកឧត្តម​ហ៊ុន ម៉ា​នី​បង្ហាញ​សារ​គោរព​វិញ្ញាណក្ខន្ធ អ្នកស្លាប់​ក្នុង​របប​ប៉ុលពត

ភ្នំពេញ៖  ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់​ស្ពឹ បាន​សរសេរ​សារ​គោរព​វិញ្ញាណ​ខន្ធ អ្នក​ដែល​សា្ល​ប់​ក្នុង​របប​ប្រល័យពូជសាសន៍ (របប​ពល​ពត)  ដែល​នេះ គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់​ដាស់​យុវជន​ចូលរួម​ថែរក្សា​សុខសន្តិភាព។

ឯកឧត្តម ហ៊ុន ម៉ា​នី សរសេរ​នៅលើ​ទំព័រ ហ្វេ​សបុ​កនៅ​ថ្ងៃទី៦ ខែមករា នេះ​ថា “យើងខ្ញុំ​ជា​យុវជន​ជំនាន់​ក្រោយ​សូម​លំឱនកាយ​គោរព​ដោយ​ដួង​វិញ្ញាណក្ខន្ធ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍។

ឯកឧត្តម បន្តថា “ក្នុងនាម​ជា​អ្នក​បន្តវេន យើង​ត្រូវតែ​ចងចាំ​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នៃ​ប្រទេស​យើង ជាការ​ដាស់​ស្មារតី​ក្នុងការ​ថែរក្សា​សុខសន្តិភាព កុំឱ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ”៕

#អរគុណសន្តិភាព

Leave a Reply