ភ្នំពេញ៖ ថ្វីបើ ក្រសួងបរិស្ថាន អង្គការ WWF ព្រម ទាំង ដៃគូទាំងអស់ បានបង្កើន កិច្ច ខិត ខំ ប្រឹង ប្រែង ក្នុង ការ ពង្រឹង កា អនុវត្ត ច្បាប់ យ៉ាង ខ្លាំង ក្លា យ៉ាងណាក៏ដោយ របាយការណ៍មួយដែលចេញ ផ្សាយ រួមគ្នា ដោយក្រសួង បរិស្ថាន និង អង្គការ WWF ស្តីពីស្ថានភាពនៃប្រភេទសត្វក្រចកជើងចំពាម បានបង្ហាញថា ចំនួន សត្វ ក្រចកជើងចំពាម ក្នុង ដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច បានធ្លាក់ចុះក្នុងរយៈពេលមួយទស វត្សរ៍ ចុង ក្រោយ នេះ ហើយបាន បង្ហាញ នូវ ភាព ចាំ ចាច់ក្នុង ការ ដាក់ ចេញ នូវ វិធាន ការ ថ្មី និង ប្រកប ដោយ ភាព ច្នៃ ប្រឌិត ជាង មុន ជាបន្ទាន់ ដើម្បី ទប់ ស្កាត់ ស្ថាន ភាព ធ្លាក់ ចុះ នេះ។
លទ្ធផល នៃ ការ តាម ដាន សត្វ ក្រចក ជើង ចំពាម ក្នុង ចន្លោះ ឆ្នាំ ២០១០-២០២០ នៅ ក្នុង ដែន ជម្រក ទាំង ពីរ បាន បង្ហាញ ថា ចំនួនសត្វទន្សោងបាន ធ្លាក់ចុះប្រមាណ ៧២% សត្វឈ្លូស ប្រមាណ ៥២% និងសត្វជ្រូកព្រៃប្រមាណ ១៨% បើប្រៀបធៀបនឹងលទ្ធផលនៃការស្រាវជ្រាវនៅឆ្នាំ ២០១០-២០១៩។
របាយការណ៍ដដែលនេះក៏បានបង្ហាញដែរ ថា ចំនួន សត្វរមាំង ខ្ទីង និងប្រើស មានកម្រិត តិច តួច ហើយ នៅ រាយ ប៉ាយ ដាច់ ដោយ ឡែក ពី គ្នា នៅក្នុងតំបន់ទាំង ពីរ នេះ ។
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ “ការធ្លាក់ចុះនេះ ជា ការ ក្រើន រំលឹក ដល់យើងទាំងអស់គ្នា ប៉ុន្តែ វា ក៏ ផ្តល់ ជា ឱកាស ឱ្យយើងទាំង អស់ គ្នា ក្នុង ការ ខិត ខំបន្ថែម ទៀត ដើម្បី ទប់ ស្កាត់ និន្នាការ នៃ ការ ធ្លាក់ ចុះ នេះ ។ ឯក ឧត្តម បាន បន្ត ទៀត ថា ស្ថាន ភាព នស ការធ្លាក់ចុះអាចនឹង ធ្ងន់ធ្ងរជាងនេះ ប្រសិនបើគ្មាន ការ ពង្រឹងការអនុវត្តច្បាប់និង ការ គ្រប់ គ្រងតំបន់ការពារ យ៉ាង មឺង ម៉ាត់នោះទេពី ការ ខិត ខំ ដោយ មិន ខ្លាច នឿយ ហាត់ ដោយ មន្ត្រី ឧទ្យា នុរក្ស របស់ មន្ទីរ បរិស្ថាន ខេត្ត ក្រ សួង បរិស្ថាន ក្រុមល្បាតសហគមន៍ អា ជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការ WWF ក្នុង ការ ដើរ ល្បាត និង ពង្រឹង ការ អនុវត្ត ច្បាប់ ទាំង ក្នុង និង ក្រៅ តំបន់ ការ ពារ ទាំង ពីរ។

ឯកឧត្ដម នេត្រ ភក្ត្រា បាន ពិពណ៍នាបន្ត ទៀត ថា បើ ជា មាន ការ ធ្លាក់ ចុះ នូវ ពពួក សត្វ ក្រចកជើង ចំពាម នៅ ក្នុង ដែន ជម្រក ស្រែ ពក និង ភ្នំ ព្រេច ចំនួន ប្រភេទ សត្វ ក្រចក ជើង ចំពាម មួយ ចំនួន បាន កើន ឡើង ឬ ស្ថិត ក្នុង កម្រិតថេរ នៅ ក្នុង ដែន ជម្រក សត្វ ព្រៃ មួយ ចំនួន ផ្សេង ទៀត ។
ស្ថានភាពដ៏ អាក្រក់ នេះ មិនបាន កើត ឡើង តែ ក្នុង ប្រទេស កម្ពុជានោះ ទេ ដោយ សាររ តែ ចំនួនសត្វព្រៃនៅលើសកលលោក
ទាំង សត្វរស់ នៅ លើដីនិងក្នុងទឹក ក៏ បាន ធ្លាក់ចុះខ្លាំង បំផុត ដល់ ៦៨% ជា មធ្យម ក្នុងរយៈពេល ៥០ ឆ្នាំចុង ក្រោយ នេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០ មក។
ការបរ បាញ់ ខុសច្បាប់ចាប់ តាំង ពីអតីតកាលមក ដល់ ពល បច្ចុប្បន្ន បូក ផ្សំ និងវិបត្តិអន្ទាក់ ដែល ជម្រុញ ដោយ ការជួញដូរសត្វព្រៃខុសច្បាប់ សុទ្ធ សឹង ជា មូលហេតុចម្បងដែល បណ្តាល ឱ្យសត្វក្រចកជើងចំពាមនៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចធ្លាក់ចុះយ៉ាង ធ្ងន់ ធ្ងរ ។
កញ្ញា Milou Groenenberg ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការ WWF បាន និយាយ ថា អន្ទាក់គឺជាកត្តាគម្រាមកំហែងដ៏ ចម្បងមួយ ចំពោះ សត្វក្រចកជើងចំពាមនៅក្នុងដែន ជម្រក ទាំង ពីរ ហើយ ក៏ ជា មូល ហេតុ ដែល ធ្វើ ឱ្យ ចំនួន សត្វ ខ្លារខិន ដែលជាប្រភេទស៊ីសាច់សត្វក្រចកជើងចំពាមទាំងនេះជាអាហារ ធ្លាក់ ចុះ ដែរ ”
បើទោះជារបាយការណ៍បានបង្ហាញពី ស្ថានភាពធ្លាក់ចុះដ៏ គួរ ឱ្យ បារម្ភ នេះ ក៏ដោយ ក្នី សង្ឃឹមនៅតែ មាន នៅ ឡើយក្នុងការជួយសង្គ្រោះសត្វព្រៃទាំងនេះពីការផុតពូជ។ ប៉ុន្ដែប្រសិនបើគ្មាន វិធាន ការ អភិរក្ស បន្ទាន់និង ប្រកប ដោយ ភាព ច្នៃ ប្រឌិត ថ្មី ទេ ដើម្បីទប់ស្កាត់កត្ដាគម្រាមកំហែងចម្បងៗទាំងនេះទេ ជីវៈចម្រុះនឹងនៅតែបន្ដធ្លាក់ចុះ បន្ដិចម្ដងៗ រហូតដល់អាចបាត់បង់ទាំងស្រុងតែ ម្ត ង ។
លោក សេង ទៀក នាយកអង្គការ WWF មាន ប្រសាសន៍ ថា វាមិនទាន់យឺតពេលនៅឡើយទេក្នុងការកែប្រែស្ថានភាពនេះ ប៉ុន្តែ វា តម្រូវ ឱ្យ ពួកយើងធ្វើ សកម្មភាពអភិរក្សរួម គ្នា ជាបន្ទាន់ឥឡូវ នេះ ដោយ មាន ការ ចូល រួម ពី គ្រប់ ភាគី ពាក់ ព័ន្ធ ទាំង អស់។
លោកមានប្រសាសន៍ថា៖ “គំហើញរបស់អ្នកវិទ្យាសាស្ត្រនៅក្នុងរបាយការណ៍នេះ បានបង្ហាញឲ្យឃើញនូវតម្រូវការនៃដំណោះស្រាយបន្ទាន់ និងថ្មីៗ ដើម្បីកែប្រែនូវអត្រានៃការធ្លាក់ចុះនេះ ខណៈពេលដែលកំពុងស្វែងរកការគ្រប់គ្រង ការប្រើប្រាស់ និងការបែងចែកធនធានធម្មជាតិឲ្យបានប្រសើរជាងនេះ។
ក្រសួង បរិស្ថាន និងអង្គការ WWF បាន ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងដៃគូ នានា ដើម្បី រៀបចំឡើង នូវ វិធានការអភិរក្ស ខ្លាំងក្លាជាងមុន ដើម្បីកាត់បន្ថយការបរ បាញ់ ខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់ ។ ក្រសួង បរិស្ថាន និងអង្គការ WWF កំពុងសិក្សាពីលទ្ធភាពក្នុងការអនុវត្តកម្មវិធីស្ដារ សត្វក្រចកជើងចំពាមឡើងវិញ ដែលជា តម្រូវ ការ បន្ទាន់ ក្នុង ការ បញ្ឈប់ និន្នាការធ្លាក់ចុះនៃ ចំនួន សត្វ ទាំង នេះ និង ចាត់ វិធាន ការ ឆ្លើយ តប ទៅ ដល់ ឬស គល់ នៃ ការ ជួញដូរសត្វព្រៃខុស ច្បាប់ ។
ក្រោមជំនួយ ឧបត្ថម្ភថវិការពីទី ភ្នាក់ងារជំនួយអាមេរិក (USAID) សហភាពអឺរ៉ុប (EU) រដ្ឋា ភិបាល អាល្លឺ ម៉ង់ (BMZ) រដ្ឋា ភិបាល ប៊ែល ហ្សិក (DGD) កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UN Environement) GEF រដ្ឋា ភិបាល ស៊ុយ អ៊ែត (Sida) IKEA Welthungerhilfe (WHH) Humanscale និងបណ្តាញ អង្គការ WWF (WWF- អាមេរិក WWF- ប៊ែលហ្សិក WWF- អាល្លឺម៉ង WWF- ស៊ុយអ៊ែត និង WWF- ស្វីស) ការគ្រប់គ្រងតំបន់ការ ពារ ធម្មជាតិនៅក្នុង ដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ផ្ដោតទៅលើការស្រាវជ្រាវនិង តាម ដាន ជីវៈចម្រុះ ការកសាងសមត្ថភាព សម្រាប់ការអនុវត្តច្បាប់ ការប្រយុទ្ធប្រឆាំង នឹង ការបរបាញ់ខុស ច្បាប់ ការជួញដូរសត្វព្រៃខុសច្បាប់ ការ កាប់ ឈើ ខុស ច្បាប់ ការទប់ ស្កាត់ ការ ទន្ទ្រានដីព្រៃខុសច្បាប់ ខណៈ យក ចិត្ត ទុក ដាក់ លើ ការអភិវឌ្ឍរបរចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន និងការអនុវត្តកម្មវិធីផ្សេងៗទៀតដើម្បីលើកទឹកចិត្ត និងកៀរគរការចូលរួមរបស់ប្រជាជនមូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍ ជីវភាពប្រកបដោយនិរន្តរភាព។

ទី ភ្នាក់ ងារ ជំនួយ អាមេរិក (USAID) បាន គាំ ទ្រ ការ តាម ដាន សត្វ ក្រចក ជើង ជំពាម ដោយ ប្រើ វិធី សាស្ត្រ ដើរ បន្ទត់ ត្រង់ (line-transect) ពី ឆ្នាំ ២០១៨-២០២។ យើង សូម ថ្លែង អំណរ គុណ ផង ដែរ ដល់ សមា ជិក ក្រុម ស្រាវ ជ្រាវ និង តាម ដាន ជីវៈ ចម្រុះ ទាំង អស់ ក៏ ដូច ជា ក្រុម សហនិពនុ្ធនៃ របាយ ការណ៍ ស្តី ពី ស្ថាន ភាព សត្វ ក្រចក ជើង ចំពាម ក៏ ដូច ជា អ្នក រួម ចំណែក ទាំង អស់ ក្នុង សកម្ម ភាព ស្រាវ ជ្រាវ ទាំង អស់ នេះ ។
ក្រសួង បរិស្ថាន សូម អំពាវ នាវ ដល់ សាធារណជន ទូទៅ សូម បញ្ឈប់ ការ បរិភោគ សាច់ សត្វ ព្រៃ និង បញ្ឈប់ ការ ប្រើ ប្រាស់ ផលិត ផល សត្វ ព្រៃ គ្រប់ ប្រភេទ ។ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន មានបន្ថែម ថា “ យើង ខ្ញុំ សូម ស្នើ យ៉ាង ទទួច ដល់ ប្រជា ជន ទាំង អស់ នៅ ទូ ទាំង ប្រទេស កម្ពុជា សូម និយាយ ថា “ទេ” ចំពោះ សាច់ សត្វ ព្រៃ ហើយ សូម ចូល រួម ក្នុង ការការ ពារ និង អភិរក្ស ធន ធាន ធម្មជាតិ របស់ កម្ពុជា ឱ្យ ស្ថិត នៅ គង់ វង្ស ដើម្បី ជា ប្រយោជន៍ ដល់ មនុស្ស ជំនាន់ ក្រោយ ៗ ទៀត ”។
#អរគុណសន្តិភាព