You are currently viewing កម្ពុជា​នឹង​ង​ធ្វើជា​សហប្រធាន​ជាមួយ​បារាំង និង​ជប៉ុន ក្នុង​កិច្ចប្រជុំ​របស់ ICC-Angkorនៅ​ចុងខែ​នេះ

កម្ពុជា​នឹង​ង​ធ្វើជា​សហប្រធាន​ជាមួយ​បារាំង និង​ជប៉ុន ក្នុង​កិច្ចប្រជុំ​របស់ ICC-Angkorនៅ​ចុងខែ​នេះ

ភ្នំពេញ៖ កម្ពុជា នឹង​ធ្វើជា​សហប្រធាន​ជាមួយ​បារាំង និង​ជប៉ុន ក្នុង​កិច្ចប្រជុំ​បច្ចេកទេស លើក​ទី៣៤ និង​កិច្ចប្រជុំពេញអង្គ លើក​ទី២៧ របស់ អាយ​ស៊ី​ស៊ី-អង្គរ (ICC-Angkor) នៅ​ថ្ងៃទី២៦ និង​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ តាម​ប្រព័ន្ធ​វីដេអូ។

យោង​លតា​ម​សេចក្តីប្រកាស​ពៃ័​ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា កិច្ចប្រជុំ​នេះ​នឹងមាន​ការចូលរួម​ជា​អធិបតី​របស់ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ និង​សហប្រធាន។

របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ គឺពាក់ព័ន្ធ​នឹង​ការពិនិត្យ​វាយតម្លៃ​ដោយ​អ្នកជំនាញការ​អន្តរជាតិ​នៃ​គណៈកម្មាធិការ ICC-Angkor ទៅលើ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​នាពេល​កន្លងមក​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ដៃគូ​អន្តរជាតិ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ផ្តល់​អនុ​សាស្ត្រ​សម្រាប់​ការងារ​បន្តទៀត​នាពេលខាងមុខ៕

#អរគុណសន្តិភាព

Leave a Reply