You are currently viewing សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បង្ហាញ​ពី​ការអភិរក្ស​វាយ​ន​ភណ្ឌ វប្បធម៌ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ជុំវិញ​ដង​ទន្លេមេគង្គ​និង​ទន្លេ​គង្គា

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បង្ហាញ​ពី​ការអភិរក្ស​វាយ​ន​ភណ្ឌ វប្បធម៌ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ជុំវិញ​ដង​ទន្លេមេគង្គ​និង​ទន្លេ​គង្គា

សៀមរាប៖  សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី មាន​អាសយដ្ឋាន​នៅ​ភូមិ​បឹង​ដូន​ប៉ា តាម​បណ្តោយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​បាន​នឹង​កំ​ពុ​ហ​បង្ហាញ​ពី​ការអភិរក្ស​វាយ​ន​ភណ្ឌ វប្បធម៌ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ជុំវិញ​ដង​ទន្លេមេគង្គ​និង​ទន្លេ​គង្គា

អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី៩ ខែកុម្ភៈ នេះ​ថា​សារមន្ទី​នេះ​បាន​កសាងឡើង​នៅ​ឆ្នាំ២០១០ ដល់​ឆ្នាំ២០១១ និង​បើក​ឱ្យ​ដំណើរការ​ក្នុង​ខែមេសា ឆ្នាំ២០១៤ ក្រោម​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​មេគង្គ-ទន្លេ​គង្គា ដោយមាន​ប្រទេស​ចំនួន៦ចូលរួម ដូចជា៖ ប្រទេស​កម្ពុជា ឥណ្ឌា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម។

អាជ្ញាធរ​ជាតិ​អប្សរា បន្តថា​គោលបំណង​នៃ​ការកសាង​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី គឺ​ដើម្បី​ថែរក្សា​ប្រពៃណី​នៃ​ការផលិត​វាយ​ន​ភណ្ឌ ក៏ដូចជា​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​អរិយធម៌ វប្បធម៌ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ជា​សមាជិក ដែលមាន​រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ។

បន្ទាប់ពី​បើក​ដំណើរការ សារមន្ទីរ​បានធ្វើការ​តាំង​បង្ហាញ​នូវ​សមុច្ច័យសំខាន់ៗជាច្រើន​មកពី​ប្រទេស​ជា​សមាជិក​ក្នុង​សាល​ពិព័រណ៍​ទាំង៤របស់​សារមន្ទីរ​ដូចជា៖ សាល​ព័ត៌មាន​ពិព័រណ៍ សាល​ពិព័រណ៍​វត្ថុធាតុដើម និង​ដំណើរ​ការផលិត សាល​ពិព័រណ៍​វាយ​ន​ភណ្ឌ​បុរាណ និង​សាល​ពិព័រណ៍​វាយ​ន​ភណ្ឌ​សហ​សម័យ។

សារមន្ទីរ​បើក​ជូន​សាធារណជន​ចូល​ទស្សនា​ពីថ្ងៃ​ពុធ ដល់​ថ្ងៃ​ចន្ទ ចាប់ពី​ម៉ោង៨:៣០នាទី​ព្រឹក ដល់​ម៉ោង៤:០០ នាទី​ល្ងាច ជាពិសេស​មិន​គិតថ្លៃ​ចំពោះ​ព្រះសង្ឃ ដូនជី តាជី និង​កុមារ​ក្រោម​អាយុ១២ឆ្នាំ។ សារមន្ទីរ​ក៏មាន​មគ្គុទ្ទេសក៍​ជំនាញ​នៅចាំ​ពន្យល់ បកស្រាយ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply