You are currently viewing រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងខេត្ត និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍

រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងខេត្ត និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍

ភ្នំពេញ៖ រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ចេញ​ចូល​ភូមិសាស្ត្រ​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដែល​ត្រូវបាន​សម្រេច​ដោយ​សេចក្តីសម្រេច​លេខ ៤៤ សសរ ចុះ​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេច​លេខ ៥១ សសរ ចុះ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់​រាជរដ្ឋាភិបាល។

សម្រាប់​ការធ្វើដំណើរ​ចេញ-ចូល និង​ឆ្លងកាត់​ភូមិសាស្ត្រ​នានា​ដែល​ត្រូវបាន​បិទ​ខ្ទប់ ត្រូវ​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល និងសេចក្តីសម្រេច​ពាក់​ព័ន្ធ​នានា​របស់​រដ្ឋបាល​រាជធានី ខេត្ត ដែលមាន​ជា​ធរមាន! យោងតាម​សេចក្តីសម្រេច​លេខ ៥៣ សសរ ចុះ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១!  ៕

#អរគុណសន្តិភាព

Leave a Reply