You are currently viewing ក្រសួងអប់រំដាក់ឲ្យប្រើប្រាស់កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ជាផ្លូវការ

ក្រសួងអប់រំដាក់ឲ្យប្រើប្រាស់កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ជាផ្លូវការ

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) មាន​កិត្តិយស​សូម​ជម្រាបជូន​សិស្សានុសិស្ស អ្នកសារព័ត៌មាន និង​សាធារណជន​មេត្តា​ជ្រាបថា ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ដាក់​ដំណើរការ​កម្មវិធី​ទូរស័ព្ទ ដែលមាន​ឈ្មោះថា កម្មវិធី​ស្វ័យ​សិក្សា «MoEYS E-Learning» ចាប់ពី​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ តទៅ។

កម្មវិធី​ស្វ័យ​សិក្សា «MoEYS E-Learning» នេះ​គឺជា​កម្មវិធី​រៀន​តាម​អន​ឡាញ តាម​ទូរស័ព្ទដៃ​ឆ្លាត​វៃ ដើម្បី​ជួយ​សម្រួល​ឱ្យ​សិស្សានុសិស្ស អាច​ស្វ័យ​សិក្សា​បន្ដ​ក្នុង App តែមួយ​បាន។ មុខងា​នៃ​កម្មវិធី​នេះ នឹង​ផ្តល់​ការគាំទ្រ​ដល់ ដំណើរការ​អប់រំ តាមបែប «ស្វ័យ​សិក្សា» សម្រាប់​សិស្សានុសិស្ស​នៅ​គ្រប់​ភូមិ​សិក្សា និង​គ្រប់​កម្រិតសិក្សា​ទៅតាម​ពេលវេលា និង​ទីកន្លែង​ដែល​សមប្រកប ដោយ​គ្រាន់តែ​ទាញយក​កម្មវិធី «MoEYS E-Learning» នៅក្នុង App Store, Google Play និង AppGallery ដោយ​ឥតគិតថ្លៃ៕

 

#អរគុណសន្តិភាព

Leave a Reply