You are currently viewing ប្រឡាយ​ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ឃុំ​ជី​រោ​ជ៍២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បើក​ដំណើរការ​សាងសង់

ប្រឡាយ​ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ឃុំ​ជី​រោ​ជ៍២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បើក​ដំណើរការ​សាងសង់

ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ លោក ហាក់ សុខ​មករា និង​លោក កេង ប៊ុន​ណា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​រួមគ្នា ចុះ​ត្រួតពិនិត្យ​ការសាងសង់​ប្រឡាយទឹក​ប្រវែង២.៥០០ម៉ែត្រ ដើម្បី​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្រោចស្រព​ដីស្រែ និង​ដំណាំ ស្ថិតនៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ជ៍២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

ក្នុង​ការចុះពិនិត្យ​ការសាងសង់​នាឱកាស​នោះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក សេង សុខ​ឃឿន អភិបាល នៃ​គណៈ​អភិបាលស្រុក ត្បូងឃ្មុំ លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​ត្បូងឃ្មុំ ក្រុមប្រឹក្សា​ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ លោក​មេឃុំ មេភូមិ ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ផងដែរ។

លោក សេង សុខ​ឃឿន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ត្បូងឃ្មុំ បាន​បញ្ជាក់ថា ៖ ប្រឡាយ​នេះ មាន​ទំហំ​មាត់​លើ ១២ម៉ែត្រ បាត​ក្រោម៣ម៉ែត្រ ប្រវែង២.៥០០ម៉ែត្រ ស្ថិតនៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ជិ៍​ទី២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជា​សមិទ្ធផល​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ដែល​គ្រោង​បញ្ជ​ប់​នៅ​ដើម ខែមិថុនា​ឆ្នាំ២០២១នេះ ។

លោក ហាក់ សុខ​មករា និង​លោក កេង ប៊ុន​ណា អភិបាលរង​ខេត្ត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​កម្ពុជា និង​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូន​ចំពោះ​បងប្អូន​ដោយ​ក្តី​នឹករលឹក​បំផុត។

លោក​បាន​បន្តថា ប្រឡាយទឹក​ដែល​បាន​ដំណើរការ​សាងសង់​នាពេលនេះ គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​រដ្ឋបាល ខេត្ត​ត្បូងឃ្មុំ ក្នុង​ការស្ដារ​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ឡើងវិញ ដើម្បី​ទប់ស្កាត់​គ្រោះរាំងស្ងួត និង​ជាពិសេស​ជួយ​ដល់​វិស័យ​កសិកម្ម របស់​ប្រជាពលរដ្ឋ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ សំដៅ​លើកកម្ពស់​ជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំងមូល ។

លោក ទាំង២រូប បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល ត្រូវ​នាំគ្នា​ដាំ​ដុះ​ដំណាំ​រួមផ្សំ​និង​បន្លែបង្ការផ្សេងៗ ដើម្បី​កាត់បន្ថយ​ការចំណាយ និង​រកប្រាក់​ចំណូល​ប​ន្ថែ​ម​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ ហើយ​មន្ត្រី​ជំនាញ ត្រូវ​ចុះ​សិក្សា​ផ្តល់​ប្រឹក្សា​ផ្នែក បច្ចេកទេស​ដល់​ប្រជាពលរដ្ឋ ពិសេស​បែងចែក​ថា​តើ​ត្រូវ​ដាំ​ដំណាំ បន្លែ​អ្វី ដែលមាន​ទីផ្សារ​ល្អ និង​ត្រូវ​តាម​រដូវ​កាល​ដាំ​ដុះ​ក្នុងដំណាក់កាល នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩៕

#អរគុណសន្តិភាព

Leave a Reply