You are currently viewing អភិបាលខេត្ត​កំពង់ឆ្នាំង នាំយក​អំណោយ​សប្បុរស​ជន និង​អង្គការ​ក្នុងស្រុក ផ្តល់ជូន​ដល់​ក្រុង ស្រុក​ចំនួន ០២ និង​មន្ទីរ​សុខាភិបាល​ខេត្ត

អភិបាលខេត្ត​កំពង់ឆ្នាំង នាំយក​អំណោយ​សប្បុរស​ជន និង​អង្គការ​ក្នុងស្រុក ផ្តល់ជូន​ដល់​ក្រុង ស្រុក​ចំនួន ០២ និង​មន្ទីរ​សុខាភិបាល​ខេត្ត

កំពង់ឆ្នាំង៖ អំណោយ​របស់​សប្បុរស​ជន និង​អង្គការ ត្រូវបាន​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ប្រគល់ជូន​ដល់ ក្រុង​ស្រុក​ចំនួន ០២ និង​មន្ទីរ​សុខា​ភិ​បា​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្តកំពង់ឆ្នាំង សប្បុរសជន និង​អង្គការ​ក្នុងស្រុក។

ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន រួម​និង​អង្គការ​តុកកែ​ញញឹម​កម្ពុជា ដែល​បានផ្តល់​អំណោយ​ដល់​រដ្ឋបាលខេត្ត​ដើម្បី​ចាត់ចែង បែងចែក​ជួយ​ដល់​ប្រជាពលរដ្ឋ និង​មន្ទីរ​សុខាភិបាល ក្នុងអំឡុងពេល​ដែលមាន​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​បិទ​ខ្ទប់​និង រង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ។

អំណោយ​ដែល​បានផ្តល់​ជូន​នាពេលនេះ​បានមកពី​សប្បុរសជន​ផ្តល់​តាមរយៈ​លោក ឈឹម សារុន នាយការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដែលមាន៖ អង្ករ​ចំនួន ០៥តោន ដោយ​បែងចែក​ទៅ​ស្រុក​ទឹកផុស​ចំនួន ០២តោន និង​ក្រុង​កំពង់ឆ្នាំង ចំនួន ០៣តោន។ ដោយឡែក​អង្គការ​តុកកែ​ញញឹម​ក​កម្ពុជា បានផ្តល់ គ្រែ​បត់​ចំនួន ២៥តាមរយៈ​រដ្ឋបាលខេត្ត ផ្តល់ជូន​ដល់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង៕

#អរគុណសន្តិភាព

Leave a Reply