You are currently viewing ដំណឹងល្អ! វ៉ាក់សាំងពីចិន ១លានដូសទៀត បានដឹកមកដល់កម្ពុជា

ដំណឹងល្អ! វ៉ាក់សាំងពីចិន ១លានដូសទៀត បានដឹកមកដល់កម្ពុជា

ជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិនចំនួន ១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជា។

 

វ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូស ដែលដឹកមកដល់ កម្ពុជានៅព្រឹកថ្ងៃអាទិត្យនេះ គឺជាវ៉ាក់សាំងលើកទី៥ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាល ពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើង ទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជា ថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply