You are currently viewing ក្រសួងសុខាភិបាល ទទួល​អំណោយ​សម្ភារ​បរិក្ខារ​វេ​ជ្ជ​សាស្ដ្រ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩

ក្រសួងសុខាភិបាល ទទួល​អំណោយ​សម្ភារ​បរិក្ខារ​វេ​ជ្ជ​សាស្ដ្រ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារ​បរិក្ខារ​វេជ្ជសាស្ដ្រ សម្រាប់​ប្រើប្រាស់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ-១៩ ពី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា (WHO) ដែលមាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់ ពី​លោកស្រី​វេជ្ជបណ្ឌិត លី អាយ​ឡាន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា។

សម្រាប់​សម្ភារ​បរិក្ខារ​វេជ្ជសាស្ដ្រ ដែល​អង្គការ​សុខភាព​ពិភពលោក បានប្រគល់​នៅថ្ងៃនេះ រួមមាន៖

* កុំព្យូទ័រ​យួរដៃ​ចំនួន២៥គ្រឿង

* ម៉ាស៊ីន​ព្រី​ន​ធ័​រ​ពហុ​មុខងារ ចំនួន ២៩គ្រឿង

* Bluetooth Speaker Microphone ចំនួន ៣គ្រឿង

* អាវកាក់​ពាក់​ក្រៅ មាន​ឡូ​ហ្គោល​សង្គ្រោះបន្ទាន់​ក្រសួងសុខាភិបាល ចំនួន ១៥អាវ

* មួក មាន​ឡូហ្គោ​ស​ព្រះ​បន្ទាន់ ក្រសួងសុខាភិបាល ចំនួន ១៥មួក

* ម៉ាស៊ីន​វាស់​កំហាប់​អុកស៊ីសែន នៅ​ម្រាមដៃ​ចំនួន ១២កេស ស្មើនឹង ១,២០០គ្រឿង។

ជាមួយគ្នា​នោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ជំនួយ​ឧបត្ថម្ភ​របស់ អង្គការ​សុខភាព​ពិភពលោក ជាពិសេស​លោកស្រី​វេជ្ជបណ្ឌិត លី អាយ​ឡាន ដែល​តែងតែ​សហការ​សម្របសម្រួល និង​ផ្តល់ជំនួយ​ទាំង​បច្ចេកទេស និង​ថវិកា ជំរុញ​លើកកម្ពស់​សេវា​សុខាភិបាល​ឱ្យ​កាន់​តែមាន​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា៕

#អរគុណសន្តិភាព

Leave a Reply