ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំប្រតិភូសួរសុខទុក្ខ វរសេនីយ៍ទោ យី ឌឿន មេបញ្ជាការផ្នែកសឹករងស្រុកភ្នំព្រឹក កំពុងមានជំងឺជាទម្ងន់សម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកមេបញ្ជាការបានសម្តែងនូវការនឹករលឹក និងអាណិតអាសូរចំពោះ វរសេនីយ៍ទោ យី ឌឿន ដែលជាមិត្តរួមអាវុធបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដោយពុំខ្លាចនឿយហត់។ លោកមេបញ្ជាការក៏បានជូនពរ លោកវរសេនីយ៍ទោ យី ឌឿន សូមឱ្យមានសុខភាពល្អ និងឆាប់ជាសះស្បើយពីជំងឺរោគាព្យាធិទាំងឡាយទាំងពួង ព្រមទាំងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។

លោកស្រី ឆែម សារ៉ូ ភរិយារបស់លោកវរសេនីយ័ទោ យី ឌឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឧត្តមសេនីយ៍ត្រី កែវ សេងលន និងសហការីដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកចុះសាកសួរសុខទុក្ខស្វាមីរបស់លោកស្រី ដល់គេហដ្ឋាន ដែលនេះបញ្ជាក់ឱ្យឃើញពីទឹកចិត្តគោរពស្រឡាញ់គ្នាទៅវិញទៅមក។
នៅក្នុងឱកាសនោះ លោកមេបញ្ជាការកងពលបាននាំយកថវិកាចំនួន ២.០០០.០០០រៀលជូនដល់អ្នកជំងឺផងដែរ៕

#អរគុណសន្តិភាព