You are currently viewing អង្គការ​សុខភាព​ពិភពលោក បានផ្ដល់​ពានរង្វាន់ «ទិវា​ពិភពលោក​គ្មាន​ថ្នាក់​ថ្នាំជក់​ឆ្នាំ២០២១» ជូន​កម្ពុជា

អង្គការ​សុខភាព​ពិភពលោក បានផ្ដល់​ពានរង្វាន់ «ទិវា​ពិភពលោក​គ្មាន​ថ្នាក់​ថ្នាំជក់​ឆ្នាំ២០២១» ជូន​កម្ពុជា

ភ្នំពេញ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បានផ្ដល់​ពានរង្វាន់ ទិវា​ពិភពលោក​គ្មាន​ថ្នាក់​ថ្នាំជក់​ឆ្នាំ២០២១ ជូន​កម្ពុជា ដែល​បាន​ប្រារព្ធ​ពិធី​ទទួល​ពានរង្វាន់​នេះ នៅ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។

តំណាង​អង្គការ​សុខា​ភាព​ពិភពលោក ប្រចាំ​កម្ពុជា លោកស្រី លី អាយ​ឡាន បាន​ថ្លែង​អបអរសាទរ ចំពោះ​ការទទួលបាន​នូវ​ពានរង្វាន់ ទិវា​ពិភពលោក​គ្មាន​ថ្នាក់​ថ្នាំជក់ ឆ្នាំ២០២១នេះ ដល់​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល​កម្ពុជា ក្រោម​ការខិតខំ​ប្រឹងប្រែង និង​ជំរុញ​តាមដាន​ការងារ​យ៉ាង​យក​ចិ​ទ្ដ​ទុកដាក់ របស់​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។

លោកស្រី លី អាយ​ឡាន បាន​គូសបញ្ជាក់ថា «ជា​រៀងរាល់ឆ្នាំ អង្គការ​សុខភាព​ពិភពលោក បាន​ប្រារព្ធ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ហើយ​ឆ្នាំនេះ កម្ពុជា​បានទទួល​ពាន់រង្វាន់​ចំនួន២ ក្នុងចំណោម​ពានរង្វាន់​ចំនួន ៦របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់ ។ពាន់រង្វាន់​ទីមួយ គឺ​សម្រាប់​ក្រសួងសុខាភិបាល និង​មួយទៀត សម្រាប់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដែល​នេះ​ជា​ជោគជ័យ​ដ៏​ធំ សម្រាប់​កម្ពុជា ក្នុង​ការងារ​ត្រួតពិនិត្យ​ថ្នាំជក់ ដែល​បានធ្វើ​កន្លងមក»។

លោកស្រី​បន្ដថា «យើង​ដឹង​ហើយ​ថា ថ្នាំជក់​ជា​មូលហេតុ​ដែល​បានសម្លាប់​មនុស្ស​ជាង ៨លាន​នាក់​ជា​រៀងរាល់ថ្ងៃ នៅលើ​ពិភពលោក ដែល​យើង​អាច​ការពារ​បាន។ នៅ​កម្ពុជា មាន​ប្រជាជន​ជាង ១៥,០០០នាក់ បាន​បាត់​បង់ជីវិត ដោយ​តែ​ការប្រើប្រាស់​ថ្នាំជក់ ដោយផ្ទាល់ និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ។ ប៉ុន្ដែ​បច្ចុប្បន្ននេះ ខ្ញុំ​សង្កេតឃើញថា ការប្រើប្រាស់​ថ្នាំជក់ និង​ការជក់បារី​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់»។

សូមជម្រាបថា ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​កំណត់ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក ចាប់​តាំង​ឆ្នាំ១៩៨៧ ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ៣១ ខែឧសភា ដើម្បី​ក្រើនរំលឹក​ដល់​ប្រជាជន​ទាំងអស់ លើ​ពិភពលោក អំពី​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​បស់​ផលិតផល​ជក់​មកលើ​សុខភាព សេដ្ឋកិច្ច និង​បរិស្ថាន និង​អំពាវនាវ​ដល់​រដ្ឋ​ភាគី​ទាំងអស់ និង​ដៃគូ​ពាក់ព័ន្ធ រួមគ្នា​ជំរុញ​ការលះបង់​ទម្លាប់​ប្រើប្រាស់​ថ្នាំជក់ និង​ការពារ​មនុស្ស​ជំនាន់​ក្រោយពី​ផលិតផល​ថ្នាំជក់៕ ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​ឆ្នាំ២០២១នេះ បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «ប្ដេជ្ញា​លះបង់​ទម្លាប់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់»៕

#អរគុណសន្តិភាព

Leave a Reply