ភ្នំពេញ៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តមអ៊ុក ប៊ុនឈឿន ប្រធានក្រុមបានអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅប្រគល់ជូនអាជ្ញាធរខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះលោកអ៊ុក ប៊ុនឈឿន បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាជាពិសេសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាផ្ញើជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការដែលបំពេញការងារនៅក្នុងខេត្តទាំងពីរ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំទាំងអស់ប្រកបដោយក្តីនឹករលឹក។

លោកក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរខេត្តទាំងពីរ ត្រូវបន្តការអនុវត្តគ្រប់វិធានការប្រុងប្រយ័ត្នខ្ពស់ថែមទៀត និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការអត់ធ្មត់កុំបំពានកុំប្រមាថនិងកុំធ្វេសប្រហែសឱ្យសោះ ពីព្រោះបច្ចុប្ប្នន្ននៅទូទាំងប្រទេសកម្ពុជានៅមានតំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ដូច្នេះយើងត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើងក្រុមគ្រួសារយើងនិងសង្គមជាតិយើង។
អំណោយដែលក្រុមសមាជិកព្រឹទ្ធសភាយកទៅប្រគល់ជូនអាជ្ញាធរខេត្តទាំងពីរនាពេលនេះ ដោយក្នុងខេត្តនីមួយៗទទួបាន៖មី ១០០កេស ទឹកសុទ្ ធ១០០កេស ត្រីខកំប៉ុង១០០កេ សទឹកត្រី១០០យួ រនិងទឹកស៊ីអ៊ីវ១០០យួរ៕

#អរគុណសន្តិភាព