បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងនៅសប្តាហ៍នេះបានបញ្ជាក់ជំហ
សាជាថ្មីរបស់ខ្លួនចំពោះបញ្ហាទាំងឡាយជាមួយនឹងសហរដ្ឋអាមេរិក។មេដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុនបាននិយាយថាប្រទេសរបស់លោកគឺបានត្រៀមខ្លួនទាំងកិច្ចសន្ទនាគ្នាផងនិងក៏ត្រៀមខ្លួនរួចជាស្រេចផងដើម្បីប្រឈមមុខគ្នាជាមួយនឹងមហាយក្សអាមេរិក។

កន្លងមកកូរ៉េខាងជើងត្រូវបានគេមើលឃើញថាបានបដិសេធមិនព្រមទទួលយកកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Joe Biden ឡើយក្នុងការកសាងទំនាក់ទំនងការទូតជាមួយគ្នា។គួរឲ្យដឹងដែរថាសេចក្តីប្រកាសលើកនេះត្រូវបានគេមើលឃើញថាគឺជាលើកដំបូងហើយដែលមេដឹកនាំកូរ៉េខាងជើងបានធ្វើឡើងដោយផ្តោតសំខាននិងដោយផ្ទាល់ទៅលើរដ្ឋាភិបាលថ្មីរបស់អាមេរិកក្រោមការដឹកនាំរបស់លោក Biden៕
#អរគុណសន្តិភាព