You are currently viewing ប្រធានាធិបតី​អាហ្គានីស្ថាន​នឹង​បំពេញ​ទស្សនកិច្ច​នៅ​សេត​វិមាន​របស់​អាមេរិក

ប្រធានាធិបតី​អាហ្គានីស្ថាន​នឹង​បំពេញ​ទស្សនកិច្ច​នៅ​សេត​វិមាន​របស់​អាមេរិក

វ៉ា​ស៊ិន​តោន៖ មេដឹកនាំ​របស់​ប្រទេស​អាហ្គានីស្ថាន​លោក Ashraf Ghani ត្រូវបាន​គេ​ដឹងថា​នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក​នា​ថ្ងៃទី២៥ខែមិថុនា​ខាងមុខ​នេះហើយ​ខណៈដែល​យោធា​អាមេរិក​ក៏​កាន់តែ​ខិតជិត​ទៅនឹង​ការដកខ្លួន​ទាំងស្រុង​ចេញពី​អាហ្គានីស្ថាន​ក្នុង​ខែកញ្ញា​ខាងមុខនេះ។

រំលឹក​ដែរ​ថា​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បានដាក់​ការបញ្ជា​រួចរាល់​ហើយ​ថា​នឹងត្រូវ​តែ​ដក​កងទ័ព​អាមេរិក​ទាំង​អស់ពី​អាហ្គានីស្ថាន​នៅ​ចំ​ថ្ងៃ​ខួប​លើក​ទី២០នៃ​ការចូល​លុកលុយ​និង​បង្កើត​ទៅជា​សង្គ្រាម​ដែល​អូសបន្លាយ​ពេលវេលា​យូរ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ដោយ​លោក Biden បាន​បញ្ជាក់ថា​នឹង​មិនអាច​ទទួលលទ្ធផល​អ្វី​លើសពី​នេះឡើយ។

អ្នកនាំពាក្យ​របស់​សេត​វិមាន​បាន​បញ្ជាក់ដែរថា​អំឡុងពេល​បំពេញ​ទស្សនកិច្ច​លោក​ប្រធានាធិបតី​អាហ្គានីស្ថាន​លោក Ghani នឹងធ្វើ​ការគូសបញ្ជាក់​អំពី​ស្ថានភាព​ដែល​កំពុង​បន្ត​នៃ​ការ​ដំណើរការ​ដកទ័ព​អាមេរិក​ចេញពី​អាហ្គានីស្ថាន។

គិត​មកដល់ពេលនេះ​ចាប់​តាំងតែ​ពី​បានប្រកាស​អំពី​ការចាកចេញ​ពី​អាហ្គានីស្ថាន​រួចមក​ក្រុម​តា​លី​បង់​បាន​បើក​ការវាយប្រហារ​កាន់តែខ្លាំង​ក្លា​ឡើងវិញ​ជា​រៀងរាល់ថ្ងៃ​ទៅលើ​កងកម្លាំង​រដ្ឋាភិបាល​អាហ្គានីស្ថាន​ហើយ​ថែមទាំង​បាន​អាច​កាន់កាប់​ស្រុក​ចំនួន​ជាង៤០មកហើយ៕

#អរគុណសន្តិភាព

Leave a Reply