ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កាលពីម្សិលមិញបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបពិភាក្សាការងារជាមួយលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលទើបតែងតាំងថ្មី តាមរយៈប្រព័ន្ធវីដេអូសន្និសីទZoom ដោយមានការចូលរួមពី ឯកឧត្តម ឯកអគ្គរាជទូត តំណាងបេសកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ, រដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនផងដែរ ៕




#អរគុណសន្តិភាព