បរទេស៖សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះបានបញ្ជាក់ពីផែនការរបស់ខ្លួនក្នុងការជន្លៀសចេញនូវក្រុមអ្នកបកប្រែជនជាតិអាហ្គានីស្ថានមួយចំនួនដែលធ្លាប់និងកំពុងធ្វើការងារឲ្យកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអាហ្គានីស្ថានមុនការដកទ័ពរបស់ខ្លួនទាំងស្រុងបញ្ចប់ទៅ។
មន្ត្រីរដ្ឋាភិបាលដែលសុំមិនបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ថាក្រុមអ្នកបកប្រែទាំងនោះត្រូវបានអាមេរិកផ្តល់វិសាពិសេសមួយដែលហៅឈ្មោះថា SIV ហើយវាកំពុងស្ថិតនៅក្នុងដំណើរការហើយដែលនឹងអាចអនុញ្ញាតិឲ្យពួកគេចចេញពីប្រទេសអាហ្គានីស្ថានទៅរស់នៅប្រទេសផ្សេងដើម្បីចៀសផុតពីសកម្មភាពហិង្សាឬវាយប្រហារណាមួយពីសំណាក់ក្រុមតាលីបង់។

មន្ត្រីដដែលទោះបីជាយ៉ាងណាក្តីមិនបានធ្វើការបញ្ជាក់លំអិតអំពីចំនួននិងទិសដៅដែលក្រុមអ្នកបកប្រែទាំងនោះនឹងត្រូវឆ្ពោះទៅនោះទេប៉ុន្តែបានត្រឹមដឹងថាដំណើរការងារវិសាគឺបានត្រៀមរួចរាល់ហើយ។
ការប្រកាសនេះត្រូវបានធ្វើឡើងបន្តិចក្រោយការប្រកាសរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ដែលបានបញ្ជាក់យ៉ាងដូច្នេះថា៖ក្រុមមនុស្សទាំងឡាយណាដែលបានជួយដល់អាមេរិកនោះយើងនឹងមិនអាចទុកពួកគេចោលបានឡើយ៕
#អរគុណសន្តិភាព