បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង លោកវេជ្ជៈបណ្ឌិត ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញពិនិត្យមើលការពិនិត្យយកសំណាក អ្នកពាក់ព័ន្ធករណីឆ្លងកូវីដ១៩ នៅផ្សារអូរអំបិល(ហៅផ្សារដើមគរ) ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ។

ឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត អំពាវនាវសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរ ចូលរួមសហការជាមួយ អាជ្ញាធរ គ្រូពេទ្យ និងកងកម្លាំង ដើម្បីទទួលយកសំណាក នៅទីតាំងផ្សារអូរអំបិល ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ក្នុងករណីសង្ស័យ និងមានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ផ្ទាល់ឬប្រយោល នៅផ្សារអូរអំបិល៕



#អរគុណសន្តិភាព