You are currently viewing ការនាំចេញ​អង្ករ​កម្ពុជា​បាន​ធ្លាក់ចុះ​ដោយសារ​បញ្ហា​ដឹកជញ្ជូន ខណៈ​ចិន​នៅតែ​ឈរ​លំដាប់​លេខ១ក្នុងការ​នាំចូល​អង្ករ​ពី​កម្ពុជា

ការនាំចេញ​អង្ករ​កម្ពុជា​បាន​ធ្លាក់ចុះ​ដោយសារ​បញ្ហា​ដឹកជញ្ជូន ខណៈ​ចិន​នៅតែ​ឈរ​លំដាប់​លេខ១ក្នុងការ​នាំចូល​អង្ករ​ពី​កម្ពុជា

ភ្នំពេញ៖ ឆមាស​ទី១ ឆ្នាំ២០២១នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​គោលដៅ​ទាំង៤៩ នៅលើ​សកលលោក ក្នុង​បរិមាណ​អង្ករ​សរុប​ចំនួន២៨០,៤៥០តោន ដែល​គិត​ជា​ទឹកប្រាក់ ចំនួន២០២.៦៧លាន​ដុល្លារ​សហរដ្ឋអាមេរិក ខណៈ​ទីផ្សារ​ចិន​ឈរ​នៅ​លំដាប់​ទី១ក្នុងការ​នាំចូល​អង្ករ​ពី​កម្ពុជា។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) នៅ​ថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍​បានឱ្យដឹងថា ការនាំចេញ​ក្នុង​ឆមាស​ទី១នេះ បាន​ធ្លាក់ចុះ​ប្រមាណ​ជា២៩.៤៧% បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២០ តែមាន​បរិមាណ​ប្រហាក់​ប្រ ហែល​គ្នា​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៧ ២០១៨ និង ២០១។ ចំពោះ​ទឹកប្រាក់​នៃ​ការនាំចេញ ក៏បាន​ធ្លាក់ចុះ​ចំនួន២៣.៧១%ផងដែរ ដែល​ឆ្នាំ២០២០ ក្នុង​ឆមាស​ទី១ ទទួលបាន​ទឹកប្រាក់ ២៦៥.៦៦លាន​ដុល្លារ មក​ត្រឹម២០២.៦៧លាន​ដុល្លារ​នៅ​ឆមាស​ទី១ ឆ្នាំ២០២១នេះ ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យដឹង​ដូច្នេះ​ថា “ការធ្លាក់ចុះ​ទាំង​បរិមាណ និង​តម្លៃ គឺ​ដោយសារ​បញ្ហា​ប្រឈម​លើ​ការដឹកជញ្ជូន កង្វះ​សំបក​កុង​តែ​ន័​រ ជាពិសេស​សម្រាប់​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ធ្វើឱ្យ​តម្រូវការ និង​តម្លៃ​លក់​នាំចេញ​នៅត្រឹម​កំពង់ផែ របស់​អង្ករ​ក្រអូប​កម្ពុជា ធ្លាក់ចុះ​យ៉ាងគំហុក​ពី​តំលៃ​មធ្យម ប្រមាណ៩០០ដុល្លារ មក​ត្រឹម​តម្លៃ​ប្រហាក់ប្រហែល៧៣០ដុល្លារ​ក្នុង​មួយ​តោន​តែប៉ុណ្ណោះ។

សម្រាប់​ទីផ្សារ​ដែល​កម្ពុជា​បាន​នាំ​អង្ករ​ទៅកាន់​នៅក្នុង ឆមាស​ទី១ នៃ ឆ្នាំ២០២១គឺមាន ប្រទេស​នាំមុខ​ចំនួន៥  រួមមាន ១). ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ បាន​នាំចេញ​ចំនួន៥១.០៩% ស្មើនឹង១៤៣ ២៩៣ តោន ២). ប្រទេស​បារាំង១០.៥០% ស្មើ  ២៩ ៤៣៤ តោន  ៣). ប្រទេស​ហ្កា​ប៊ុង៧.៩៣% ស្មើនឹង២២ ២២៨តោន ៤). ប្រទេស ម៉ាឡេស៊ី៦.៧៩% ស្មើនឹង១៩ ០៣០តោន និង​ទី៥). ប្រទេស​ហូ​ឡង់៣.៥៤% ស្មើ៩ ៩២១ តោន។

ដោយឡែក​ចំពោះ ប្រភេទ​អង្ករ​នាំចេញ​ក្នុង​ឆមាស​ទី១ ឆ្នាំ២០២១នេះដែរ ឃើញថា អង្ករ​ក្រអូប​ប្រណីត​មាន៣៧.៣៥% អង្ករ​ក្រអូប​ធម្មតា​មាន២៨.៥៦% អង្ក​រស​គ្រាប់​វែង​មាន២៦% អង្ករ​ចំហុយ​មាន២% អង្ករ​សរីរាង្គ​មាន២% អង្ករ​បាក់ ៣% អង្ករដំណើប ១.២២ %។

សម្រាប់​ខែមិថុនា ឆ្នាំ២០២១នេះ អង្ករ​សរុប​ដែល​កម្ពុជា នាំចេញ​មាន​ចំនួន៤៧ ៤១៩ តោន ដែលមាន​ការកើនឡើង១៤.១% បើ​ធៀប​នឹង​ខែមិថុនា ឆ្នាំមុន គិត​ជា​ទឹកប្រាក់ ៣៣.៦៩លាន​ដុល្លារ ដែល​ក្នុងនោះ ទីផ្សារ​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​មាន​ចំនួន ២២ ៤៥៩ តោន គិត​ជា​ទឹកប្រាក់១៥.១៨លាន​ដុល្លារ  ដែល​តួលេខ​នាំ​ចេញទៅ​ចិន​នេះ​មាន​កំនើន១០២% បើ​ធៀប​ទៅក្នុង​ខែមិថុនា ឆ្នាំ២០២០ ដែលមាន​បរិមាណ​ត្រឹម១១ ១២៤ តោន៕

#អរគុណសន្តិភាព

Leave a Reply