សេអ៊ូល៖កងកម្លាំងនៃមូលដ្ឋានទ័ពអាមេរិកូរ៉េឬ USFK នៅព្រឹកថ្ងៃពុធនេះបានប្រកាសថាយោធាជនជាតិអាមេរិកាំងចំនួន៩នាក់ព្រមទាំងបុគ្គលិកជនជាតិកូរ៉េខាងត្បូងម្នាក់របស់ខ្លួនបានតេស្តវិជ្ជមានកូវីដ។

យោធាអាមេរិក ៩នាក់ និងកូរ៉េ ១នាក់ រកឃើញកូវីដ១៩ នៅមូលដ្ឋានទ័ពអាមេរិកUSFK បានថ្លែងថាសរុបមនុស្ស១០នាក់ដែលបានតេស្តឃើញវិជ្ជមានគិតចាប់ពីថ្ងៃទី១០និងថ្ងៃទី១១កក្កដាមកដែលក្នុងនោះមាន៤នាក់ជាអ្នករស់នៅជុំរំCamp Casey ម្នាក់នៅជុំរំ Camp Hovey និងម្នាក់ទៀតជាសមាជិកគ្រួសារហើយមកដល់ពេលនេះពួកគេត្រូវបានបញ្ចូនទៅកាន់ទីតាំងធ្វើចត្តាឡីស័កដែលស្ថិតនៅក្នុងមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកូរ៉េខាងត្បូងហើយ។
គួរឲ្យដឹងដែរថាគិតមកដល់ពេលនេះមនុស្សដែលបានឆ្លងវិរុសកូវីដនិងជាអ្នករស់នៅក្នុងមូលដ្ឋានទ័ពរបស់អាមេរិក USFK បានកើនឡើងទៅដល់១ ០៣០នាក់មកហើយ។
ទោះបីជាយ៉ាងណាក្តី USFK នៅតែរក្សាជំហនិងការរៀបចំខ្លួនបានយ៉ាងខ្ពស់ដោយក្នុងនោះប្រមាណជា៨០ភាគរយនៃអ្នករស់នៅទីនោះគឺបានទទួលការចាក់វ៉ាក់សាំងរួចរាល់៕
#អរគុណសន្តិភាព