You are currently viewing អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ចុះសិក្សា ត្រួតពិនិត្យ វាយតម្លៃ ប្រាសាទចំនួន៦ នៅរមណីយដ្ឋានប្រាសាទកោះកេរ

អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ចុះសិក្សា ត្រួតពិនិត្យ វាយតម្លៃ ប្រាសាទចំនួន៦ នៅរមណីយដ្ឋានប្រាសាទកោះកេរ

ថ្ងៃ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញ្ញា ឆ្នាំ២០២១ លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានចុះសិក្សា ត្រួតពិនិត្យ វាយតម្លៃ និង ចងក្រងឯកសារស្តីពីស្ថានភាពប្រាសាទសំខាន់ចំនួន៦ ដែលស្ថិតក្នុងសៀវភៅផែនការអភិរក្ស និង ជួសជុល ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ។

លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ការចុះសិក្សា ត្រួតពិនិត្យ វាយតម្លៃ និង ចងក្រឯកសារលើប្រាសាទសំខាន់ចំនួន៦ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរនេះ មានប្រាសាទគោកគ្រង, ប្រាសាទបឹងខ្នារ, ប្រាសាទក្ទម្ព, ប្រាសាទក្រចាប់, ប្រាសាទបល្ល័ង្កត្បូង, និងប្រាសាទដងទង់ ។ គឺដើម្បីឈ្វេងយល់ពីស្ថានភាពបច្ចុប្បន្ន កម្រិតហានិភ័យរបស់ប្រាសាទនីមួយៗ និង រៀបចំចងក្រងឯកសារស្តីពីផែនការអនុវត្តន៍រយៈពេលខ្លី និង រយៈពេលវែង សម្រាប់ការងារអភិរក្ស និង ជួសជុលនាពេលខាងមុខ។

ក្នុងដំណើរការសិក្សា ត្រួតពិនិត្យ វាយតម្លៃ និង ចងក្រងឯកសារនេះ ក៏មានការចូលរួម ពីប្រធាន អនុប្រធាននាយកដ្ឋាន និង មន្ត្រីបចេ្ចកទេស នៃនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា ជាច្រើនរូបផងដែរ ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply