You are currently viewing ក្រុមប្រឹក្សាខេត្តបាត់ដំបង បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣

ក្រុមប្រឹក្សាខេត្តបាត់ដំបង បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣

នៅរសៀលថ្ងៃ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ខ្លួន ដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom Meeting) ។

ក្នុងកិច្ចប្រជុំនេះមានរបៀវារៈចំនួន៣គឺ ទី១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រៀងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៧ ការស្តាប់របាយការណ៍ សកម្មភាពការងាររបស់គណៈកម្មាធិការពិគ្រោះកិច្ចការស្រ្តី និងកុមារប្រចាំខែសីហា ឆ្នាំ២០២១។ ទី២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ។ ទី៣-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងប្រតិទិនការងារ សម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ ក៏បានពិនិត្យ និង អនុម័ត លើការបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការសាលាខេត្ត ដែលធ្វើការងារបានល្អ ចាប់ពីខែមីនា ដល់ខែសីហា ឆ្នាំ២០២១៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331