You are currently viewing មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ចាប់ផ្តើមនៅទីក្រុងញូវយ៉ក

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ចាប់ផ្តើមនៅទីក្រុងញូវយ៉ក

សម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានធ្វើពិធីបើកនៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ។ លោក Abdulla Shahid រដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវបានក្លាយជាប្រធានមហាសន្និបាតនេះ។ នៅក្នុងខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងត្រូវបានដឹកនាំដោយអៀរឡង់។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានមហាសន្និបាតថ្មីនឹងថ្លែងទៅកាន់អ្នកចូលរួមនៅក្នុងពិធីចាប់ផ្តើមនៃសម័យប្រជុំនោះ។ កិច្ចប្រជុំដំបូងនានានៅក្នុងសប្តាហ៍នេះនឹងត្រូវធ្វើឡើងជាលក្ខណៈផ្លូវការ ដោយអ្នកចូលរួមទាំងអស់នឹងអនុម័តទៅលើរបៀបវារៈ និងសមាជិកភាពថ្មីរបស់ក្រុមការងារនានា។ នៅថ្ងៃទី២១ ខែកញ្ញា ទិវាសប្តាហ៍កម្រិតខ្ពស់នឹងចាប់ផ្តើមធ្វើឡើង បន្ទាប់ពីបណ្តាមេដឹកនាំប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីនៃប្រទេសមួយចំនួនបានមកដល់ទីក្រុងញូវយ៉ក៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331