You are currently viewing ឯកឧត្តម សុខ លូ បញ្ជាឱ្យអាជ្ញាធរក្រុងបាត់ដំបងដោះស្រាយបញ្ហា «សំរាម» លើដងផ្លូវសាធារណៈជាបន្ទាន់

ឯកឧត្តម សុខ លូ បញ្ជាឱ្យអាជ្ញាធរក្រុងបាត់ដំបងដោះស្រាយបញ្ហា «សំរាម» លើដងផ្លូវសាធារណៈជាបន្ទាន់

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានជំរុញអាជ្ញាធរក្រុងនិងស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាសំរាម លើដងផ្លូវសាធារណៈនិងបញ្ហាសេសសល់ជាច្រើនទៀត នៅក្នុងភូមិសាស្ត្រ ក្រុងបាត់ដំបងជាបន្ទាន់។

ឯកឧត្តម បន្ថែមថា សំរាម មានការចោលពាសវាលពាសកាល មិនទាន់មានរបៀបរៀបរយនៅឡើយ ដែលបញ្ហានេះជាបញ្ហាចាក់ឫសដែលយើងជាមន្រ្ដីរាជការត្រូវតែដោះ ស្រាយជាបន្ទាន់ និងរកវិធានការនានាក្នុងការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ។

រដ្ឋបាលក្រុងត្រូវតែបន្តចុះពិនិត្យក្រុមហ៊ុនប្រមូលសំរាមទាំងអស់ ថាតើការអនុវត្តការ ងាររបស់ក្រុមហ៊ុនប្រមូលសំរាមនោះ បានប្រមូលសំរាមបានស្អាតតាមកិច្ចសន្យាដែលបានចុះជាមួយដែរឬអត់ បើ សិនជាមិនមានការប្រមូលសំរាមបានស្អាតនោះទេ ឬការប្រមូលសំរាមយឺតដែលធ្វើឱ្យជះក្លិនអាក្រក់ មេរោគដល់ប្រជាពលរដ្ឋ ឬធ្វើឱ្យគ្មានសណ្ដាប់ធ្នាប់ រដ្ឋបាលក្រុងត្រូវរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយជាបន្ទាន់ ។

ក្រៅពីបញ្ហាសំរាម ឯកឧត្តមសុខ លូ បានជំរុញដោះស្រាយបញ្ហាសេសសល់ផ្សេងទៀតផងដែរ ដូចជាបញ្ហាផ្លូវថ្នល់ និង សណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុងបាត់ដំបង ការបង្រ្កាបល្បែងស៊ីសង និងត្រួត ពិនិត្យអាកប្បកិរិយារបស់មន្រ្តីស្មៀនឃុំ ក្នុងការបម្រើសេវាជូនពលរដ្ឋជាដើម ។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា រដ្ឋបាលខេត្ត នឹងរៀប ចំក្រុមការងារដោះស្រាយបញ្ហានានាតាមរយៈបណ្ដាញសង្គម Facebook Page ដើម្បីពន្លឿនដល់ការដោះ ស្រាយជូនប្រជាពលរដ្ឋ ដែលបញ្ហាខ្លះយើងអាចដោះស្រា យបានភ្លាមៗ និងបញ្ហាខ្លះយើងត្រូវធ្វើការពិភាក្សាជាបន្តទៀត ក្នុងន័យដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលជួបបញ្ហានានានៅក្នុងសហគមន៍ ឬភូមិសាស្រ្ដរបស់ខ្លួន ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331