You are currently viewing ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុង ០១ខ្សែប្រវែង ១១,៥០ គីឡូម៉ែត្

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុង ០១ខ្សែប្រវែង ១១,៥០ គីឡូម៉ែត្

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុង ០១ខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ ជាចំណងដៃថ្មីមួយដែលរាជរដ្ឋាភិបាលផ្ដល់ជូន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។

ពិធីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាក្ដុលលើ ភូមិក្ដុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឯកឧត្ដម ឧត្ដមសេនីយ៍ទោ តំណាងកងវិស្វកម្មក្រសួងការពារជាតិ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331