ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ការងារ សាងសង់ និងសំណង់បុរី អគារ តាមបណ្តាក្រុង-ស្រុក ក្នុងភូមិសាស្រ្ត ខេត្តកណ្ដាល ដើម្បីជម្រុញការផ្សព្វផ្សាយ នឹងពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ឱ្យបានទូលំលាយ និងមានប្រសិទ្ធិភាពខ្ពស់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញផងដែរ។

