You are currently viewing រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយក្រុមតាលីបង់ ហាមមិនឲ្យស្រ្តីចូលរៀនសាកលវិទ្យាល័យ
FILE - Afghan students queue at one of Kabul University's gates in Kabul, Afghanistan, on Feb. 26, 2022. Women are banned from private and public universities in Afghanistan with immediate effect and until further notice, a Taliban government spokesman said Tuesday, Dec. 20, the latest edict cracking down on their rights and freedoms. (AP Photo/Hussein Malla, File)

រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយក្រុមតាលីបង់ ហាមមិនឲ្យស្រ្តីចូលរៀនសាកលវិទ្យាល័យ

(កាប៊ុល)៖ ក្រសួងអប់រំដែលគ្រប់គ្រងដោយក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្អាកការចូលរៀននៅសកលវិទ្យាល័យ ដោយនិស្សិតស្រី រហូតដល់មានការជូនដំណឹងបន្ថែម ខណៈការសម្រេចបែបនេះរងនូវថ្កោលទោសយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ។

លិខិតមួយដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរបស់ក្រសួងអប់រំឧត្តមសិក្សា បានណែនាំដល់សាកលវិទ្យាល័យសាធារណៈ និងឯកជនអាហ្វហ្គានីស្ថាន ឲ្យផ្អាកការចូលរៀនរបស់និស្សិតស្រីជាបន្ទាន់ ស្របតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។

ការប្រកាសរបស់រដ្ឋាភិបាលតាលីបង់ ដែលមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ បានកើតឡើងចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ស្តីពីអាសនៈនៅ UN របស់ប្រទេសអាហ្វហ្កានីស្ថាន។ សហរដ្ឋអាមេរិក អង់គ្លេស និង UN កំពុងសម្លឹងរកមើលអ្វីដែលខ្លួនអាចធ្វើបានបន្ថែមទៀត ដើម្បីរារាំងសកម្មភាពរបស់ក្រុមតាលីបង់ ជាពិសេសលើករណីបិទសិទ្ធិស្រ្តី៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331