You are currently viewing លោក Elon Musk ប្រកាសលាលែងពីតំណែងជា CEO ក្រុមហ៊ុន Twitter

លោក Elon Musk ប្រកាសលាលែងពីតំណែងជា CEO ក្រុមហ៊ុន Twitter

(វ៉ាស៊ីនតោន)៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាលោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិ CEO នៃក្រុមហ៊ុន Twitter នៅក្រោយពេលដែលរកបានអ្នកជំនួសរូបលោក។

ការប្រកាសខាងលើលោក Elon Musk ធ្វើឡើងនៅក្នុងសារបង្ហោះលើ Twitter និងក្រោយការស្ទង់មតិមួយបង្ហាញថាមិតភាគច្រើនចង់ឱ្យលោកលាលែង ពីតំណែង។ កំពូលមហាសេដ្ឋីអាមេរិក បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំនឹងលាលែងពីតំណែងជា CEO ឆាប់ៗនេះ ខណៈខ្ញុំកំពុងស្វែងរកមនុស្ស កាន់តំណែងបន្ត ហើយបន្ទាប់ពីនោះ ខ្ញុំនឹងដឹកនាំក្រុមការងារ software និង servers»។

តាមរយៈការស្ទង់មតិរបស់កំពូលមហាសេដ្ឋីលោក Elon Musk នៅលើ Twitter កាលពីល្ងាចថ្ងៃសៅរិ៍សប្ដា៍មុន មានប្រតិកម្មប្រឆាំងនឹង ការកាន់កាប់តំណែងនៅ Twitter របស់លោកយ៉ាងច្រើន ដោយក្នុងនោះមានមតិអ្នកប្រើប្រាស់ប្រមាណ ៥៧.៥ភាគរយបានបោះឆ្នោតឱ្យ Musk ចុះចេញពីតំណែងជានាយកប្រតិបត្តិ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331