You are currently viewing អភិបាលរងខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំត្រៀមបើកសិក្ខាសាលាវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត នាពេលខាងមុខ

អភិបាលរងខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំត្រៀមបើកសិក្ខាសាលាវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត នាពេលខាងមុខ

នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣  លោក ហែម ឬទ្ធី  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ប្រជុំត្រៀមបើកសិក្ខាសាលាវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត នាពេលខាងមុខ។

លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ សន្តិសុខស្បៀង និង អាហារូបត្ថម្ភ មិន ត្រឹមតែជាការឆ្លើយតបទៅនឹង គោលនយោបាយជាអាទិភាព របស់ រាជរដ្ឋាភិបាលដែលបានដាក់ ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជន និងភាពងាយរងគ្រោះ វិបត្តិ និងបញ្ហាផ្សេងៗ ការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់នៃ ការប្រែប្រួល អាកាសធាតុ និងមានចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប រួមនិងភពផែនដី និងវិបុលភាព។

លោកអភិបាលរង បានមានប្រសាសន៍បញ្ជាក់ថា៖ ការដឹកនាំកិច្ចប្រជុំនាពេលនេះ ដើម្បី ចូលរួមត្រៀមរៀបចំបើកសិក្ខាសាលាដែល ពិតជាមានសារសំខាន់ នៃវិស័យសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍមូលធនមនុស្ស សេដ្ឋកិច្ច និងសង្គម ជាតិ។ ក្នុងឱកាសនោះលោកអភិបាលរងក៏បានសំណូមពរដល់ក្រុមការងារ ទាំងអស់ត្រូវរៀបចំបច្ចេកទេស បញ្ហានានា ជាពិសេសលោកគ្រូ-អ្នកគ្រូ ជាគ្រូបង្គោល ត្រូវខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនដល់សិក្ខាកាមទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331