រសៀលថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផលការងាររដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុង ស្រុក ប្រចាំឆមាសទី១ និងប្រចាំខែមិថុនា ឆ្នាំ២០២៣ និងដាក់ចេញទិសដៅការងារបន្ត។