កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព) ប្រចាំត្រីមាសទី២ និងលេីកទិសដៅអនុវត្តការងារត្រីមាសទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងប្រតិភូអមដំណេីរ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាព កងកម្លាំងទាំងបីប្រភេទ លោក លោកស្រី អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អញ្ជេីញចូលរួមសរុប ២០៥នាក់ នៅសាលប្រជុំធំ រដ្ឋបាលខេត្តបន្ទាយមានជ័យ។