រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំសាមញ្ញលេីកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជេីញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលេីកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លេីរបៀបវារៈដូចខាងក្រោម៖

១.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលេីកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្តម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខេត្ត សម្រាប់ខែឧសភា ឆ្នាំ២០២៣ និងថវិកាពង្រឹងយន្តការរដ្ឋបាល។
៥.ផ្សេងៗ