ចក្រភពអង់គ្លេស កំពុងផ្តល់ថវិកា១១,៦លានផោន (១៤,៧លានដុល្លារ) ជាជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងសហគមន៍ដែលរងប៉ះពាល់ដោយគ្រោះមហន្តរាយនៅប្រទេសបង់ក្លាដែស។
កញ្ចប់ហិរញ្ញវត្ថុថ្មីនេះ មានទឹកប្រាក់ចំនួន៨លានផោន ដើម្បីផ្តល់ស្បៀងអាហារដល់ជនភៀសខ្លួនចំនួន ៥៤៦.១០០នាក់ និង២លានផោនត្រូវផ្តល់ដល់សេវាទឹក សុខភាព និងអនាម័យដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៤៦.០០០នាក់រួមទាំងសេវាការពារកុមារដល់ជនភៀសខ្លួន ៥.៧០០នាក់ និងជួយដល់សហគមន៍នានា។
លើសពីនេះ ថវិកាចំនួន១,៦លានផោន នឹងត្រូវផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយនានានៅទូទាំងប្រទេសរយៈពេល២ឆ្នាំក្រោយ ប្រសិនបើពួកគេកើតឡើងនោះ។
ឧត្តមស្នងការអង់គ្លេសប្រចាំនៅប្រទេសបង់ក្លាដែស លោកស្រី Sarah Cooke បានប្រកាសជំនួយរបស់អង់គ្លេសក្នុងអំឡុងទស្សនកិច្ចទីក្រុងCox’s Baza។
លោកស្រី Cooke បានថ្លែងថា៖«អង់គ្លេសឈរជាមួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងសហគមន៍ទាំងអស់ដែលរងប៉ះពាល់ដោយគ្រោះមហន្តរាយនៅទូទាំងប្រទេសបង់ក្លាដែស»៕