នាព្រឹកថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញដាំកូនឈើប្រណិត៥ប្រភេទចំនួន ១៣៨០ដើម រួមមានគ្រញ៉ូង បេង នាងនួន ឈើទាល គគីរ និងចន្ទគិរី (អំពិលបារាំង) និងប្រលែងកូនត្រី៤ប្រភេទចំនួន ២១.០០០កូន រួមមានកូនត្រីប្រា ឆ្ពិន កាហែ និងកន្ធរ នៅបរិវេណអាងទឹកសោភ័ណ ក្បែរទន្លេសិប្បនិម្មិតនៃទីរួមខេត្តត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីអបអរទិវាមច្ឆាជាតិ និងបុណ្យរុក្ខទិវាថ្នាក់ខេត្ត ឆ្នាំ២០២៣។


