នៅព្រឹកថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សួនច្បារ ចាប់ពីស្ពានថ្មថ្មី ដល់វិមានឯករាជ្យ ក្រុងបាត់ដំបង និងពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់វិមានឯករាជ្យ ហេដ្ឋារចនាសម្ព័ន្ធជុំវិញវិមានឯករាជ្យ ក៏ដូចជាសួនសម្ដេចក្រឡាហោម វិមានឯករាជ្យ ៕




