ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រួត ពិនិត្យ ការងារ ត្រៀម រៀបចំ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សម្រាប់ ប្រារព្ធពិធី “រុក្ខទិវា ៩ កក្កដា” ដែលនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។
កិច្ចប្រជុំ មានការចូលរួមពីអភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងដ្ឋបាលសាលាខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត។
