ថ្លែងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ រៀបចំពិធីបង្ហាញ និងសាកល្បងគុណភាពទឹកខ្មៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឲ្យដឹងថា កម្ពុជាបានទិញទឹកខ្មៅលុបមិនជ្រះពីប្រទេសឥណ្ឌាចំនួន ៥២,០០០ដប ខណៈ ១ដបមានតម្លៃ ១៧.៦៣ដុល្លារ ក្នងនោះកម្ពុជាបានចំណាយ ៩១៦,៧៦០ដុល្លារ លើថ្លៃទឹកថ្នាំ និងចំណាយថវិកា ៤៦,៥៥០ដុល្លារ លើថ្លៃដឹក និងធានារ៉ាប់រង៕



